សៀមរាប៖ លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារ​ជំនាញ នៃ​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស​និង​គម្រោង​អន្តរ​វិស័យ របស់​អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​ការជួសជុល​ស្ពាន​បណ្តែត​ទឹក​នៅ​ក​សិន្ធុ​មុខ​ប្រាសាទអង្គរវត្ត ដោយ​ក្រុមការងារ​បាន​ផ្លាស់ប្តូ​រពោង​បណ្តែត​ដែល​បាន​ខូច ពោង​សង្គ្រោះបន្ទាន់ លាបថ្នាំ​ការពារ ផ្លាស់ប្តូរ​ស្លាក​សញ្ញា និង​បង្កាន់ដៃ ដើម្បី​លើកកម្ពស់​សោភ័ណភាព  ធានា​សុវត្ថិភាព និង​សម្រួល​ដល់​ការធ្វើដំណើរ​ចូល​ទស្សនា​ទៅកាន់​ប្រាសាទអង្គរវត្ត​របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ។

លោក​មានប្រសាសន៍​ទៀតថា ស្ពាន​បណ្ដែត​ទឹក​នេះ មាន​បណ្តោយ​ប្រវែង១៧០ម៉ែត្រ និង​ទទឹង០៨ម៉ែត្រ ហើយ​ត្រូវ​បានដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពី​ស្ពាន​ហាល​អង្គរ ត្រូវបាន​ប្រកាស​បិទ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ចរាចរណ៍ ដើម្បី​ធ្វើការ​ជួសជុល ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.