សៀមរាប៖ រដ្ឋបាល​ខេត្តសៀមរាប បាន​បង្កើត​ទំនាក់ទំនង​ការទូត​រវាង ខេត្តសៀមរាប នៃ​កម្ពុជា និង​ខេត្ត​ហឺ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ព្រមព្រៀងគ្នា​បង្កើត​នូវ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​ចំណងមិត្តភាព កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​អន្តរជាតិ និង​ការយោគយល់​គ្នា ដើម្បី​ផ្សព្វផ្សាយ វប្បធម៌ អរិយធម៌ និង​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យផ្សេងៗ ក្នុង​ខេត្ត​ទាំងពីរ ឱ្យ​កាន់តែ​មានការ​រីកចម្រើន។

ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១

ដោយ​លោកស្រី យូ សុភា អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​រដ្ឋបាល​ក្រុង​សៀម​រាម នាយក​រដ្ឋបាល នាយ​ទីចាត់ការ​ពាក់ព័ន្ធ​នៃ​សាលាខេត្ត សៀមរាប​ផងដែរ។

ពិធី​ចុះហត្ថលេខា​ដ៏​មាន​សារៈសំខាន់​នេះ ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ដោយ​ផ្តោតលើ​ការគាំទ្រ និង​ជំរុញ​លើ​វិស័យ​ទេ​សចណ៍ អប់រំ កសិកម្ម ពាណិជ្ជកម្ម និង​វិនិយោគ ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក សម្រាប់​ភាគី​ទាំងពីរ​ដោយ​អនុលោម​ទៅតាម​ច្បាប់ និង​គោលការណ៍​អនុញ្ញាត នៃ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ។

បន្ថែម​ពី ភាគី​នៃ​ខេត្ត​ទាំងពីរ​នឹងធ្វើ​ការផ្លាស់ប្តូរ​ទៅវិញទៅមក​នូវ​ដំណើរ​ទស្សនកិច្ច ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ស្វែងយល់​នូវ​ប្រវត្តិសាស្ត្រ វប្បធម៌ ទេសចរណ៍ កសិកម្ម និង​វិស័យផ្សេងៗទៀត ក្នុង​គោលបំណង​បង្កើន​សមត្ថភាព ដល់​មន្ត្រី​របស់​ភាគី​ទាំងពីរ​ឱ្យ​កាន់តែ​ល្អប្រសើរ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.