ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ពិនិត្យមើល​ដំណើរការ​ជួសជុល​កែលម្អរ​ស្តូប​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ អតីតព្រះមហាក្សត្រ​នៃ​កម្ពុជា ដែល​ស្ថិតនៅលើ​សួនច្បារ​ខាងកើត​វិមានឯករាជ្យ ដែល​កំពុងតែ​ដំណើរការ​ជួសជុល​កែលំអរ​មកដល់ពេលនេះ​គឺ​សម្រេចបាន​ប្រមាណ៩៥%។

ដំណើរការ​ជួសជុល​កែលម្អរ​នេះ​គ្រោង​នឹងធ្វើ​អោយបាន​ចប់​រួចរាល់​នៅ​ចុងខែ​មីនាឆ្នាំ ២០២១ នេះ។

សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សម្បត្តិ​សាធារណៈ​អោយ​បានល្អ​រួមទាំង​សួនច្បារ ជាពិសេស​សូម​ចូលរួម​ថែរក្សា​ស្តូប​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ​អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក​ក្រ​កម្ពុជា​យើង​អោយបាន​ស្ថិតនៅ​ល្អ​គង់វង្ស​យូរអង្វែង៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.