ត្រឹមតែរយៈពេល១ឆ្នាំកន្លះតែប៉ុណ្ណោះ ធនាគារ ជីប ម៉ុង បានដាក់ដំណើរការទីស្នាក់ការកណ្តាល និង ពង្រីកសាខារហូតដល់១១ទីតាំង ទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមខេត្ត។
ធនាគារ ជីប ម៉ុង កំពុងកសាងប្រព័ន្ធធនាគារពេញលេញមួយ ដែលប្រជាពលរដ្ឋទាំងអស់អាចទទួលបានសេវាហិរញ្ញវត្ថុយ៉ាងងាយស្រួល។ ធនាគារ ជីប ម៉ុង បានដាក់ឲ្យដំណើរការកម្មវិធីទូរស័ព្ទដៃ Bank! Bank! សម្រាប់ទាំងអ្នកមានគណនី និងអ្នកគ្មានគណនីធនាគារ ក៏អាចប្រើប្រាស់បានដូចគ្នា។
ជាងនេះទៅទៀត ធនាគារ ជីប ម៉ុង ក៏បានបង្កើតភ្នាក់ងារធនាគារ ដែលបច្ចុប្បន្នមានភ្នាក់ងារចំនួន៥០ទីតាំង ហើយ និងគ្រោងពង្រីកឲ្យបានរហូតដល់៥០០ទីតាំងក្នុងឆ្នាំនេះ។
សូមចុចទីនេះដើម្បីស្វែងរកទីតាំងធនាគារ ជីប ម៉ុង ដែលនៅជិតលោកអ្នកបំផុត៖ http://bit.ly/39ikMTL ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ៖ 081 / 066 811 911៕
Google My Maps (http://bit.ly/39ikMTL)
ALL BRANCHES & ATM Offsite Location – Google My Maps