ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ ដដែល​នេះ បន្ទាប់ពី​បាន​អញ្ជើញ​ពិនិត្យមើល​ដំណើរការ​ជួសជុល​កែលំអ​ស្តូប​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ​រួចហើយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បន្តដំណើរ​អញ្ជើញ​ចុះទៅពិនិត្យ​មន្ទីរពេទ្យ​នគរ​ទេព ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​គ្រោង​នឹង​យក​មន្ទីរពេទ្យ​នេះ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩។

ការរៀបចំ​មន្ទីរពេទ្យ «នគរ​ទេព» មាន​ផ្ទៃដី​ទំហំ១ហិកតា ៥០អា ដែលមាន​អគារ​ទំហំ ២៥,០០០ម៉ែត្រ​ការេ កំពស់៥ជាន់ មាន​ប្រព័ន្ធ ទឹក ភ្លើង​ល្អ​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​ស​ទ្បា (solar) និង​មាន​ម៉ាស៊ីនភ្លើង​បំរុង​កម្លាំង ៣៥០ KWA បំពាក់​ដោយ​ម៉ាស៊ីន​ផ្លាស់ប្ដូរ​ភ្លើង​ដោយ​ស្វ័យប្រវត្តិ​ទៀតផង។

មន្ទីរពេទ្យ​នគរ​ទេព​អាចដាក់​គ្រែ​សម្រាប់​អ្នកជំងឺ​បាន​ប្រមាណ ៥០០គ្រែ ដែល​អាច​រៀបចំ​ទៅតាម​តម្រូវការ​នៃ​ផ្នែកផ្សេងៗដូចជា ផ្នែក​សង្គ្រោះបន្ទាន់​បាន៨០គ្រែ និង​ផ្នែក​ជំងឺ​ធម្មតា​បាន៤២០គ្រែ។

មន្ទីរពេទ្យ​នេះ​ក៏មាន​បំពាក់​គ្រឿង​ឧបករណ៍​វេជ្ជសាស្ត្រ និង​ឧបករណ៍ផ្សេងៗតាម​ស្តង់ដារ​ជា​មន្ទីរពេទ្យ​សម្ព​ព និង​ព្យាបាល​រោគ​ស្ត្រី​ផងដែរ៕

ទន្ទឹមនឹង​ការយកចិត្តទុកដាក់រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ១៩ គឺ​ត្រូវ​ពាក់​ម៉ាសគ្រប់ៗគ្នា​នៅតាម​ទីសាធារណៈ ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ មុខមាត់​ត្រចៀក ជាមួយ​សាប៊ូ ចិ​ល ឬ​ទឹក​អាល់កុល ហើយ​ត្រួវ​រក្សា​គម្លាត​អោយ​ឆ្ងាយ​ពីគ្នា​យ៉ាងហោចណាស់​ចម្ងាយ​ជាង១ម៉ែត្រ​កន្លះ​ពីគ្នា៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.