ភ្នំ​ពេញ៖​ វិស័យ​ផលិតកម្ម​សត្វ (គោ) មានការ​វិវឌ្ឍន៍​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ដោយសារ វិស័យ​គ្រឿងយន្ត​កសិកម្ម (ធន់​ស្រាល និង​ធន់​ធ្ងន់) បាន​ចូលមក​បំពេញ​តួនាទី​នៅក្នុង​វិស័យ​ផលិតកម្ម​ដំណាំ​ស្រូវ ដំណាំ​ចម្ការ និង​បន្លែ ជំនួស​ឲ្យ​កំលាំង (គោ និង​ក្របី) វិញ ។

លោក វេ​ង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រ​ក្ខា​ប្រមាញ់ និង​នេសាទ ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា កំណើន​នេះ​ដោយសារ​ម្ចាស់​គោ-ក្របី​បាន​បង្វែរ​ទិសដៅ​ពី​ការចិញ្ចឹម​ដើម្បី​ប្រើប្រាស់​ជា​កំលាំង ទៅជា​ការចិញ្ចឹម​បំប៉ន​ក្នុង​កសិដ្ឋាន​ដើម្បី​យក​ពូជ និង​សាច់​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ ដែល​បរិ​មាណនៃ​ការបរិភោគ​សាច់គោ ចេះតែមាន​ការកើនឡើង​ជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ស្របទៅតាម​កំណើនប្រជាជន និង​សេដ្ឋកិច្ច។

លោក រដ្ឋមន្ត្រី​ថ្លែងថា​ជាច្រើន​ទស្សវត្ស​មកហើយ ការចិញ្ចឹម​គោ​របស់​បងប្អូន​ប្រជាកសិករ គឺ​ពួកគាត់​លែង​សត្វ​ឲ្យ​ដើរ រកស៊ី​ពាសវាល​ពាសកាល (វាលស្រែ ទីសាធារណ ជ្រោះ​ជ្រង​ជ្រលង​ដងអូរ និង​ចិញ្ចើមផ្លូវ) ដែល​ទម្លាប់​នេះ​ធ្វើ​ឲ្យ​សត្វ​គោ​ប្រឈម​នឹង​ជំងឺឆ្លង និង​ជាពិសេស​ការ​ដោយ​ញី​ដោយ​ឈ្មោល​តាមបែប​ធម្មជាតិ ដែលជា​ហេតុ​ធ្វើ​ឲ្យ​សត្វ​ជាន់​ឈាម កូន​គោ​កើតមក​ធំធាត់​យឺត កាត់​តែ​តូចទៅៗ និង​ងាយ​ឆ្លង​ជំ​ងី។ ផ្ទុយ​មកវិញ បច្ចុប្បន្ន​ប្រជាកសិករ​ចិញ្ចឹម​គោ​ជា​លក្ខណ​ពាណិជ្ជកម្ម ចិញ្ចឹម​ក្នុង​ទ្រុង ក្រោល ឬ​ក្នុង​កសិដ្ឋាន​ដោយ​អនុវត្ត​ទៅតាម​គោលការណ៍ ៣ សំខាន់​គឺ៖ ពូជ ចំណី និង​ការថែទាំ។

បើតាម​លោក​រដ្ឋមន្ត្រី​ថា មួយ​ក្នុងចំណោម​គោលការណ៍​សំខាន់​ទាំង ៣គឺ​ពូជ ស្របតាម​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ផលិតកម្ម​គោ គឺ​លោក​បានចង្អុលបង្ហាញ និង​ផ្តល់​អនុសាសន៍​ឲ្យ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវ​រៀបចំ​ផែនការ​សកម្មភាព​ធ្វើការ​កែលម្អ​ពូជ​គោ ដោយ​ត្រូវ​ជ្រើសរើស​ពូជ​គោ   ល្អៗមក​បង្កាត់ ធ្វើយ៉ាងណា​ឲ្យ​ស្របតាម​តម្រូវការ​សាច់ និង​ផលិតផល​សាច់ ធានាបាន​នូវ​គុណភាព និង​សុវត្ថិភាព ជាពិសេស​ត្រូវ​ជ្រើសរើស​ពូជ​គោល្អៗដែល​អាច​ធន់​ទ្រំ​បាន ឬ​អាច​សម្រប​ខ្លួន ឬ​រស់​នៅបាន​ក្នុងស្ថានភាព​តំបន់​ត្រូពិច និង​ជាពិសេស​មានតម្លៃ​ផ្នែក​សេដ្ឋកិច្ច​ខ្ពស់​ដើម្បី​ធ្វើ ការណែនាំ ឬ​បង្កាត់​ពូជ​ជូន​កសិករ ប្រយោជន៍​ធ្វើការ​កែលម្អ​ផលិតកម្ម​គោ​នាពេល​អនាគត​ដើម្បី ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ។ អនុវត្តតាម​ការណែនាំ​របស់​ឯកឧត្តម​រដ្ឋ​មន្ត្រី អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាននិងកំពុង​អនុវត្ត​គម្រោង​ស្តីពី “ការ​បង្កាត់​គោ​ដោយ​សិប្បនិម្មិត” ដោយ​ប្រើប្រាស់​ទឹក​មេ​ជិវិត​គោ​បង្កក​នាំចូល និង​ផលិត​ក្នុងស្រុក។

 

បច្ចុប្បន្ន គម្រោង​នេះ​បាន​គ្របដណ្តប់​លើ​ខេត្ត​គោលដៅ​ចំនួន ១២ មាន​ខេត្ត៖ ពោធិ៍សាត់ តាកែវ ព្រៃវែង កំពង់ចាម កំពង់ស្ពឺ បាត់ដំបង ឧ​ត្ត​មានជ័យ កំពង់ឆ្នាំង សៀមរាប កំពង់ធំ បន្ទាយមានជ័យ និង​ខេត្ត​ស្ទឹង ត្រែង (នេះ​បើតាម​ការបញ្ជាក់​ពី​ឯកឧត្តម តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ កាលពី​ថ្ងៃទី១៨ ខែមីនា)។

ដោយ​ឆ្វេងយល់​ពី​អត្ថប្រយោជន៍​នៃ​ការ​បង្កាត់​គោ​ដោយ​សិប្បនិម្មិត គឺ​កូន​គោ​មាន​គ្រោងឆ្អឹង​ធំ ចិញ្ចឹម​ធំធាត់​លឿន មិន​ងាយ​ឈឺ គ្មាន​ជំងឺតពូជ ចៀសវាង​ការចម្លង​ជំងឺ​ពី​បា ទៅ​មេ ឬ​ពី​មេ​ទៅ​បា ចំណេញ​ពេលវេលា មាន​លក្ខណសាមញ្ញ សុវត្ថិភាព​សម្រាប់​អ្នកប្រតិបត្តិ ងាយ​ដឹកជញ្ជូន​មេជី​វិត ទៅដល់​ទីជនបទ។ល។ ប្រជាកសិករ ក៏ដូចជា​ម្ចាស់​កសិដ្ឋាន បាន​សហការ​ចូលរួម​ទទួលយក សេវា​បង្កាត់​នេះ​យ៉ាង​សស្រាក់សស្រាំ​នៅ​ទូទាំង​ខេត្ត​គោលដៅ។

ជាក់ស្តែង គិត​ចាប់តាំងពី​ឆ្នាំ២០ ១៩ មកដល់​ខែមីនា ឆ្នាំ២០២១ នេះ​គម្រោង​សម្រេច​បង្កាត់​គោ​បាន​សរុប​ចំនួន ៧៤២៣ ក្បាល និង​កូន​កើត​បាន​ចំនួន ៤៨៣៣ក្បាល ដោយ​ប្រើប្រាស់​មេជី​វិត​នាំចូល និង​ផលិត​ក្នុងស្រុក។

ជាងនេះទៅទៀត គម្រោង​បាន​ផលិត​ទឹក​មេជី​វិត​បង្ក​កបាន ៥៥៦០ដើម ផលិត​ទឹក​អាសូត និង​ចែក ចាយ​បាន ១០ ០០០លីត្រ បាន​បណ្តុះបណ្តាល និង​អនុវត្ត​បច្ចេកទេស​ជាក់ស្តែង​អំពី​បង្កាត់​សិប្បនិម្មិត​ជូន​ដល់​មន្ត្រី​ជំនាញ​នៃ​ខេត្ត​គោលដៅ​សរុប​ចំនួន ២១នាក់។

អគ្គនាយកដ្ឋាន​បាន​ឲ្យ​ដឹងថា សម្រាប់​ការងារសំខាន់ៗចំនួន ៣ ដែល​គម្រោង​នឹងត្រូវ​អនុវត្ត​ចំពោះមុខ​គឺ៖

១- បន្ត​ពង្រឹង និង​ពង្រីក​បច្ចេកទេស​បង្កាត់​សិប្បនិម្មិត​គោ​បន្ថែម (ការ​បង្កាត់ ការធ្វើ​ឲ្យ​រក​ឈ្មោល​ក្នុងពេល​តែមួយ ការពិនិត្យ ឬ​ស្ទាប់​មើល​គ័​រ ការធ្វើ​អេកូ ការព្យាបាល​ជំងឺ​ប្រដាប់បន្តពូជ) និង​គ្រោង​អនុវត្ត​បច្ចេកទេស Embryo-Transfer និង​ពង្រឹង​ការកែច្នៃ​ទឹក​មេជី​វិត​គោ និង​ការវិភាគ​សេន​ទិច។

២- បង្កើន​ការយល់ដឹង​ឲ្យ​កាន់តែ​ទូលំទូលាយ​ដល់​កសិករ​អំពី​សុខភាព​គោ (ញី ឈ្មោល) ផល ប្រយោជន៍​នៃ​ការ​បង្កាត់​សិប្បនិម្មិត សរីរវិទ្យា​នៃ​ប្រព័ន្ធ​បន្ត​ពូជ និង​អាការ: ឬ​សញ្ញាណ​នៃ​ការរក​ឈ្មោល ពេលវេលា​ដែល​ត្រូវ​បង្កាត់។ល។

៣- ព​ង្រឹ​ក​វិសាលភាព​នៃ​ការ​បង្កាត់  ការកែច្នៃ​ទឹក​មេជី​វិត ការផលិត​ទឹក​អាសូត និង​ពង្រីក​គោលដៅ​នៃ​ការងារ​ឲ្យ​បាន​ទូទាំង ២៤ រាជធានី ខេត្ត​ឋ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.