ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​លើកឡើងថា​បញ្ហាសំខាន់​របស់​បុគ្គល​គ្រប់រូប​ដែលជា​មនុស្សពេញវ័យ​នៅពេលនេះ  តេ​ី​យេ​ី​ង​ត្រូវ​ចូលរួម​ធ្វេ​ី​អ្វីខ្លះ  ដេ​ី​ម្បី​កុំឱ្យ​មានការ​ចម្លង​បន្ត​គ្នា​បែបនេះ  បេ​ី​សូម្បីកូនតូចៗ  ក៏​ឆ្លង​ដែរ​ហេ​ី​យ​នៅពេលនេះ?

លោកជំទាវ​ថ្លែងថា គ្មានអ្វី​ដែល​ល្អ​ប្រ​សេ​ី​រ​ជាង​ការ​នៅផ្ទះ  កុំ​ចេញ​ក្រៅ​ផ្ទះ  បេ​ី​មិនចាំបាច់  បេ​ី​ចាំបាច់​ត្រូវ​ចេញ  សុំ​អនុវត្តន៍​វិធានការ  ៣ការពារ  និង  ៣កុំ  ដែល​បាន​ដាក់ចេញ​ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី  ឱ្យ​អនុវត្តន៍​ទាំងអស់គ្នា  ឱ្យបាន​ម៉ឺងម៉ាត់​ជាទីបំផុត  អ្នក​នៅ​ភ្នំពេញ​សូមកុំ​ចេញទៅ​ខេត្ត  អ្នក​នៅ​ខេត្ត​សូមកុំ​ទាន់​អាល​ចូលមក​ភ្នំពេញ  អ្នក​ដែល​ត្រូវ​ធ្វេ​ី​ច​ត្តា​ឡី​ស័ក​ចំនួន  ១៤ថ្ងៃ  សូម​គោរព​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ​ជាទីបំផុត  ផ្អាក​ឫ​ពន្យា​ពេល​ការជួប​ជុំគ្នា​ជា​ចាំបាច់  និង​នាំគ្នា​ធ្វេ​ី​ការ​ពី​ផ្ទះ​តាម​អន​ឡាញ  សាមគ្គី​គ្នា  ជួយ​អប់រំ​គ្នា​ក្នុង​គ្រួសារ​និមួយៗ  (សុខចិត្ត​ទ្រាំ​លំបាក​នៅពេលនេះ​សិន​ជាជាង​ការលំបាក​ហួសប្រមាណ​នៅពេល​ខាងមុខ​ប្រសិន​បេ​ី​យេ​ី​ង​មិន​ចូលរួម  ៣ការពារ  និង  ៣កុំ​ទេនោះ )   ទេ​ី​ប​យេ​ី​ង​អាច​ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក​នេះ​ទាំងអស់គ្នា​បាន។

លោកជំទាវ​សូម​ផ្ញេ​ី​ជូន​នូវ​ការ​ជូនពរ​ដល់​កុមារា​តូច​នេះ  សូមឱ្យ​កូន​បានជា​សះ​ស្បេ​ី​យ​បានឆាប់ៗ  និង​ជូនពរ​ដល់​បងប្អូន​អ្នក​ដែល​ឆ្លង​រួច​ហេ​ី​យ​ទាំងអស់​ឱ្យ​ឆ្លងកាត់​ដំណាក់​វ៉ៃ​លុក​របស់​សត្រូវ​អត់​ស្រមោល​វិល​មករក​ការ​ជា​សះ​ស្បេ​ី​យឆាប់ៗ  និង​អ្នក​ដែល​មិនទាន់​ឆ្លង  សុំ​កុំ​ឱ្យមាន​ការឆ្លង​បន្ត​គ្នា​ឱ្យសោះ  មាន​សុខ​ភាពល្អ  រួមគ្នា​វ៉ៃ​បក​សត្រូវ​មេ​ី​ល​មិន​ឃេ​ី​ញ​នេះ  ដោយ​អាវុធ  ៣ការពារ  និង  ៣កុំ ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.