សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់​ចំនួន ១៥គ្រួសារ នៅ​ខេត្ត​កែប ទទួលបាន​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា

 

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

កែប៖ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត និង​ជា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កែប រួម​ដំណើរ​ដោយ លោក លោកស្រី អភិបាលរង​ខេត្ត សមាជិក​គណៈកម្មាធិកា​រ​សាខា អាជ្ញាធរ​ក្រុង សង្កាត់ ភូមិ និង​អ្នកស្ម័គ្រចិត្ត បាន​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់​ចំនួន ១៥គ្រួសារ នៅ​ភូមិ​ដំណាក់​ចំបក់ សង្កាត់​អូរ​ក្រសារ ក្រុងកែប ខេត្ត​កែប ។

ក្នុងឱកាស​នោះ ឯកឧត្តម​បាន​ផ្ដាំផ្ញើ​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បញ្ហា​សុខភាព ទាំង​ជំងឺឆ្លង និង​ជំងឺមិនឆ្លង​គ្រប់យ៉ាង ជាពិសេស​ត្រូវ​ចេះ​ការពារ​នូវ​ជម្ងឺ​កូ​វីដ១៩ ជម្ងឺ​ផ្ដាសាយធំ ជម្ងឺ​គ្រុន​ឈី​ក គ្រុនឈាម​ជាដើម ។

លេ​ី​ស​ពីនេះ​ទៀត ឯកឧត្តម បាន​ដាស់តឿន​អោយ​បងប្អូន​ទាំងអស់​គួរ​ខិតខំ​បង្កបង្កើនផល​ស្រូវ ដំណាំ​រួម​ផ្សុំ​ផ្សេង ដើម្បី​បង្កើន​ប្រាក់ចំណូល លើក​កម្រិត ជីវភាព ប្រចាំថ្ងៃ ព្រោះថា​អំណោយ​ដែល​ផ្តល់ជូន​នេះ​មិនអាច​ទ្រទ្រង់​ជីវភាព​បងប្អូន​បានយូ​អង្វែង​ទេ ។

 

អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ត្រូវ​ផ្តល់ជូន​បងប្អូន​នាឱកាស​នេះ មាន​គ្រឿងឧបភោគ បរិភោគ​មួយចំនួន​ដូចជា អង្ករ ចំនួន ៣៧៥គ.ក្រ ប្រេងឆា ចំនួន ១៥ដប មី ចំនួន ១៥កេះ ភួយ ចំនួន ១៥ភួយ មុង កន្ទេល ចំនួន១៥កន្ទេល ប៊ីចេង ចំនួន១៥កញ្ចប់ ត្រីខ​ចំនួន៩០កំប៉ុង ចានដែក​ធំ ចំនួន១៥ ចាន និង​ថវិកា​ចំនួន ១,១០០,០០០៛ ផងដែរ ៕