ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីជូនដំណឹង​ស្តីពី៖ «ការផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​ចំណេះដឹង​ទូទៅ​សាធារណៈ និង​ឯកជន​គ្រប់​កម្រិត ជា​បណ្ដោះអាសន្ន ទូទាំងប្រទេស» ដែល​នេះ​ជា​វិធានការ​បន្ទាន់​សម្រាប់​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ក្នុងដំណាក់កាល​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ។ ទន្ទឹមនឹង​ការផ្អាក​ដំណើរការ​សាលារៀន​នេះដែរ ការបង្រៀន និង​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅតែ​បន្ត​អនុវត្ត​ជាធម្មតា។

គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ នៃ​រដ្ឋសភា សូម​លើកទឹកចិត្ត​គ្រឹះស្ថានសិក្សា​ពាក់ព័ន្ធ សូម​រួមគ្នា​សហការ និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា។ ជាមួយគ្នានេះ  គណៈកម្មការ ក៏​សូម​លើកទឹកចិត្ត​អាណាព្យាបាល​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការថែរក្សា​អនាម័យ​ដល់កូនៗដែលជា​កុមារ​តូច និង​សូម​ធ្វើការ​តាមដាន​ជាប្រចាំ​នូវ​ការផ្សាយ​របស់​ក្រសួង​អប់រំ​ផ្ទាល់ ក៏ដូចជា​ក្រសួងសុខាភិបាល អំពី​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ ១៩ ក្នុងប្រទេស​កម្ពុជា និង​វិធានការ​ទប់ស្កាត់​នានា​របស់​រាជរដ្ឋាភិបាល៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.