ជំនឿ​ដ៏​មហា​សែន​ប្លែក៖ ឱ្យ​បព្វជិត(អ្នកបួស) ផោម​ដាក់​មុខ គឺជា​ការឱ្យ​ពរ​ដ៏​សែន​ស័ក្តិ​ស​ទ្ធិ អ្នកណា​បានទទួល(ក្លិន​ផោម)ហើយ នឹងមាន​លាភសំណាងល្អៗ និង​ទ្រព្យសម្បត្តិ លុយកាក់ ហូរ​ចូលមក​មិន​ដាច់​រយៈ…មាន​មនុស្សម្នា​នាំគ្នា​មកឈរ​តម្រង់​ជួរ ចាំ​ទទួល​ក្លិន​ផោម យ៉ាងច្រើន​កុះករ។

តើ​អ្នកណា​ទៅ​នឹកស្មាន​ដល់​ថា ការដែល​យើង​បញ្ចេញ​ខ្យល់​ផោម​ចេញមក នឹងធ្វើ​ឱ្យ​យើង​បានទទួល​នូវ​ការគោរព​ជឿជាក់ ពី​អ្នក​ឯទៀត​បាន​ដល់​ថ្នាក់​នេះ​សោះ?  ឧទាហរណ៍ បព្វជិត ជនជាតិ​អាហ្វ្រិក​ម្នាក់ ដែល​អះអាងថា ខ្លួន​មាន​ថាមពល​វិសេស អាចជួយ​សង្គ្រោះ​អ្នកដទៃ​បាន ដោយ​ការ​ផោម!។

លោក គ្រី​ស ផេ​ណូ​ឡូ​ផេ បុព្វ​ជិត​របស់​លទ្ធិ SevenFold Holy Spirit មកពី​ទីក្រុង​លីម​ប៉ូ​ប៉ូ អាហ្វ្រិក​ខាងត្បូង កំពុង​ក្លាយជា​បុគ្គល​ម្នាក់ ដែល​ត្រូវបាន​គេ​គោរព​ជឿជាក់​យ៉ាងខ្លាំង ព្រោះ​មនុស្ស​ទាំងអស់នោះ សុទ្ធតែ​ជឿថា ខ្យល់ និង​ក្លិន​ផោម​របស់គាត់ មាន​ថាមពល​វិសេស អាច​បង្ហាញ​ម​ហិ​ឫទ្ធិ អភិ​និ​ហា នាំ​លាភ​សំណាង និង​ភាព​ចម្រុងចម្រើន​មកឱ្យ​ពួកគេ។

វិធី​ទទួលយក​ខ្យល់ និង​ក្លិន​ផោម​មហា​ស័ក្តិសិទ្ធិ​នោះ​គឺ អ្នក​មក​ទទួល ត្រូវ​ដេក​ផ្ងារ​នៅលើ​កម្រាល​ឥដ្ឋ ចំណែក​លោក​គ្រី​ស នឹង​អង្គុយ​ដាក់​គូទ ចំ​ពីលើ​ផ្ទៃមុខ​អ្នក​មក​ទទួល​ពរ​នោះ បន្ទាប់មក ទើប​បញ្ចេញ​ខ្យល់​ផោម​ដាក់​មុខ​អ្នក​មក​ទទួល​ពរ​នោះ ដោយ​ត្រូវ​ផោម​ឱ្យចំ​រន្ធ​ច្រមុះ ដែល​លោក​គ្រី​ស បាន​អះអាងថា វា​ជា​ការជួយ​រំដោះ​វិញ្ញាណ​ស័ក្តិសិទ្ធិ ដើម្បីឱ្យ​មនុស្ស​ទាំងឡាយ​បានទទួល​ពរពេញៗតែម្ដង។

មនុស្ស​ជាច្រើន​យល់ឃើញថា វា​ជា​រឿង​មួយ​ប្លែក​ខ្លាំងណាស់ តែ លោកអ្នក​ជឿ​ដែរឬទេ? មាន​មនុស្ស​មកឈរ​តម្រង់​ជួរ​គ្នា រង់ចាំ​ទទួលយក​ក្លិន​ផោម​ស័ក្តិសិទ្ធិ​នោះ យ៉ាងជ្រើន​កុះករ។ គេ​ល្បី​ថា មានការ​កក់​ទុក​មុន​ជា​រៀងរាល់ថ្ងៃ ព្រោះ​មនុស្សម្នា​ទាំងអស់ សុទ្ធតែ​ជឿថា ខ្យល់ និង​ក្លិន​ផោម របស់លោក​គ្រី​ស នឹង​នាំមក​នូវ​សិរី​សួស្ដី ភាពមានបាន​ធូរធារ ជាពិសេស​ខាង​មុខរបរ​រកស៊ីផ្សេង…អ្នកខ្លះ​ត្រូវ​រង់ចាំ​វេន​របស់ខ្លួន​យូរ រហូតដល់​ទៅ ២ខែ​ឯណោះ។ អតីត​សមាជិក​របស់​លទ្ធិ​នេះ បាន​និយាយថា អ្នកខ្លះ​ជឿ​លើ​ផោម​ស័ក្តិសិទ្ធិ​នេះ​ខ្លាំងណាស់ ដល់​ថ្នាក់​យក​ដប មក​ច្រក​ក្លិន​ផោម​នោះ​ទុក ដើម្បី​ហិត មុនពេល​ចរចា​រឿង​មុខ​ជំនួញ ឬ​មុនពេល​ពិភាក្សា​រឿង​ការងារ​រកស៊ីផ្សេងៗទៀតផង។

ក្រៅពី​ផោម​ដាក់​មុខ ផ្ដល់​លាភ​សំណាង​ហើយ​នោះ លោក​គ្រី​ស ថែមទាំង​បាន​អះអាង​ទៀតផង​ថា លោក​អាច​ព្យាបាល​ជំងឺ​បាន ដោយ​ការជាន់​លើ​ខ្លួន​អ្នកជំងឺ ដែល​លោក​មិនបាន​អធិប្បាយ​លម្អិត​ឱ្យបាន​ច្បាស់លាស់​ឡើយ​ថា តើ​ហេតុ​អី​ត្រូវធ្វើ​បែប​នោះឡើយ តែ​លោក​អះអាងថា វា​ពិតជា​អាច​ព្យាបាល​ជំងឺ​បាន​ប្រាកដ​មែន។ វា​មិនមែនជា​ការប្រើ​អំពើហិង្សា ឬ​ការ​ធ្វើបាប​លើ​រូបរាងកាយ​នោះឡើយ ព្រោះ​ពេលដែល​លោក​ជាន់​ទៅនោះ ព្រះ​ជា​ម្ចាស់ ទ្រង់​បាន​បណ្ដាលឱ្យ​រូបលោក​គ្មាន​ទម្ងន់​ខ្លួន​ឡើយ ទើប​មិន​ធ្វើឱ្យ​អ្នកណា​មាន​ក្ដី​ឈឺចាប់ យ៉ាងពិត​ប្រាកដ។

ប្រភព៖ វេ​ប​សាយ ebaumsworld

ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.