សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សហព័ន្ធ​បាល់ទាត់​រៀបចំ​ការប្រកួត​បាល់ទាត់​នារី ដើម្បី​ជ្រើសរើស​រក​ក្រុម​ជម្រើសជាតិ ឆ្ពោះទៅ​ស៊ី​ហ្គេម

ភ្នំពេញ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានរៀបចំ​ពិធី​ចាប់ឆ្នោត និង​ធ្វើ​សន្និសីទ​សារព័ត៌មាន ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​ជម្រើស​ជើងឯក​បាល់ទាត់​នារី ប្រចាំឆ្នាំ២០២០ កាលពី​ថ្ងៃ​ចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅ​សាល​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

សហព័ន្ធ​បាល់ទាត់​រៀបចំ​ការប្រកួត​បាល់ទាត់​នារី ដើម្បី​ជ្រើសរើស​រក​ក្រុម​ជម្រើសជាតិ ឆ្ពោះទៅ​ស៊ី​ហ្គេម

ការប្រកួត​នឹងត្រូវ​ចាប់ផ្តើម​នា​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ដោយមាន​ក្រុម​ចូលរួម​ចំនួន១០ គឺ​ក្រុមបាល់ទាត់​នារី​ភ្នំពេញ​ក្រោ​ន សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ បឹងកេត ព្រះខ័ន​រាជ​ស្វាយរៀង ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្ត​កំពង់​ស្ពឹ ខេត្តកំពង់ធំ ខេត្តកណ្តាល និង​ខេត្តកំពង់ឆ្នាំង។

សហព័ន្ធ​បាល់ទាត់​រៀបចំ​ការប្រកួត​បាល់ទាត់​នារី ដើម្បី​ជ្រើសរើស​រក​ក្រុម​ជម្រើសជាតិ ឆ្ពោះទៅ​ស៊ី​ហ្គេម

លោកស្រី ពុធ ធីតា សមាជិក​គណៈកម្មការ​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ជា​អនុប្រធាន​គណៈកម្មការ​បាល់ទាត់​នារី​បាន​លើកឡើងថា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានរៀបចំ​ការប្រកួត​ជម្រើស​បាល់ទាត់​នារី​ប្រចាំឆ្នាំ២០២០ ក្នុង​គោលបំណង​អភិវឌ្ឍន៍​កីឡាបាល់ទាត់​នារី​ឱ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ក៏ដូចជា​ការត្រៀមខ្លួន​ចូលរួម​ប្រកួតប្រជែង ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី៣១ នៅ​ប្រទេស​វៀតណាម នា​ឆ្នាំ២០២១ ដែល​នេះ​គឺ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី៣២ ឆ្នាំ២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ លោកស្រី​បន្ថែមថា ដើម្បី​ត្រៀម​ស៊ី​ហ្គេម ឆ្នាំ២០២៣នេះ ក្រុមបាល់ទាត់​នារី​នឹងត្រូវ​សម្រិតសម្រាំង​យក​ចំនួន ២៥នាក់ រួមទាំង​មន្ត្រី ៤នាក់​ទៀត សរុប ២៩នាក់ ទៅ​បោះជុំរុំ​ហ្វឹកហាត់​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពី​ឆ្នាំ២០២១ ដល់​ឆ្នាំ២០២៣ ដោយ​ចែកជាដំណាក់កាល។

លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានបញ្ជាក់​ជូន​ថា ដោយសារ​បាល់ទាត់ គឺជា​ប្រភេទ​កីឡា​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន ដូច្នេះហើយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ត្រៀមលក្ខណៈ​ឱ្យបាន​ល្អប្រសើរ។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ-១៩ បានធ្វើឱ្យ​ការចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​នេះ ត្រូវ​ពន្យារពេល​មកដល់ពេលនេះ។ «យើង​នៅមាន​ពេល ក្នុងការ​ប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​បាល់ទាត់​នារី និង​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ប៉ុន្តែ​យើង​ហាក់​មាន​ក្តីសង្ឃឹម​តិច​នៅឡើយ ដោយសារតែ​វិបត្តិ​ជំងឺ​ផ្លូវដង្ហើម​នេះ​នៅ​បន្ត រីក​រាលដាល​នៅក្រៅ​ប្រទេស​នៅឡើយ។ យើង​ទទួលយក​នូវ​ការលើកឡើង​របស់​មតិ​មហាជន ដែលថា​សហព័ន្ធ​កីឡាបាល់ទាត់​នារី​គួរតែ​ខិតខំ​អភិវឌ្ឍន៍​បាល់ទាត់​នារី​ឱ្យបាន​ខ្លាំងក្លា ដើម្បី​ត្រៀម​ស៊ី​ហ្គេម។ បើ​ប្រៀបធៀប​គុណភាព​បច្ចេកទេស​របស់​ក្រុម​ជម្រើសជាតិ​បាល់ទាត់​នារី​របស់​កម្ពុជា មិនមែនជា​អន់​ពេក ឬ​ចុងក្រោយ​នោះទេ ដោយ​យើង​អាច​លេង​បាន​ជាមួយ​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​អាស៊ីអាគ្នេយ៍ ដូចជា​ព្រុយ​ណេ ឡាវ និង​ប្រហាក់ប្រហែល​ជាមួយនឹង​ហ្វ៊ី​លី​ពី​ន ដោយ​ម្តង​កាល​ក្រុម​នារី​យើង​បាន​យកឈ្នះ​ការប្រកួត​ដែរ» ។

អគ្គលេខាធិការ​រូបនេះ​បន្ថែមទៀតថា ដើម្បី​បង្កើន​ការអភិវឌ្ឍ​លើ​ផ្នែក​បាល់ទាត់​នារី ការបង្កើន​ប្រាក់រង្វាន់​ជ័យលាភី​ពានរង្វាន់​ជម្រើស​ជើងឯក​បាល់ទាត់​នារី ក៏ត្រូវ​បានគិត​គូរ​ដូចគ្នា​ផងដែរ៕