ភ្នំពេញ៖ ផ្អែក​តាម​គំនិត​ផ្តួចផ្តើម និង​អនុសាសន៍​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ បានប្រគល់​ភារកិច្ច​ជូន​ក្រសួងសុខាភិបាល​និង​អង្គភាព​ស៊ីម៉ាក់ ឱ្យ​រៀបចំ​កម្មវិធីសិក្សា​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​សុនខ​ជា​ជំនួយ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា (កូ​វីដ១៩)ដោយមាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ និង​ក្រុម​អ្នកជំនាញ​សុនខ សិក្សា​រួមគ្នា។

ឯកឧត្តម ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ នៅក្នុង​ពិធី​ចុះមក​ពិនិត្យ​ការងារ​សុនខ​នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្ម​ភាព​មីន​សុ​ម៉ាក់​ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃទី ២៤ ខែមីនា  ដើម្បី​រៀបចំ​ត្រៀមលក្ខណៈ​ធ្វើការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ប​ច្ចេ​ទេស​សុនខ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា(កូ​វីដ១៩)ថ្លែងថា ផ្អែក គំនិត​ផ្តួចផ្តើម ម​នេះ បង្ហាញ​ពី​ការគិតគូរ​របស់​សម្តេច​តេ​ជោ ក្នុងការ​ស្វែងរក​គ្រប់​វិធីសាស្ត្រ​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូ​វីដ១៩! ។

ឯកឧត្តម ហេង រតនា ថ្លែង«ផ្អែក​តាម​បទពិសោធន៍​ជាង២២ឆ្នាំ ក្រុម​អ្នកបច្ចេកទេស​សុនខ​នៃ​អង្គភាព​ស៊ីម៉ាក់ មាន​ទំនុកចិត្ត​អាច​ហ្វឺ​ក​ហ្វឹ​ន​សុនខ​នៅ​កម្ពុជា ក្នុងការ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​បាន។ អង្គភាព​ស៊ីម៉ាក់ ត្រៀម​សុនខ ត្រៀម​ឯកសារ​ហ្វឹកហ្វឺន រៀបចំ​ទីតាំង​ហ្វឹកហ្វឺន និង​អ្នកឯកទេស​សំរាប់​បំរើកា​រងារ​សិក្សា​ស្រាវជ្រាវ​នេះ ដោយ​ត្រៀម​ធ្វើការ​សហការ​ជាមួយ​អ្នកវិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​នៃ​ក្រសួងសុខាភិបាល»។

ឯកឧត្តម ហេង រតនា បាន​ពិភាក្សា​ការងារ​នេះ​ជាមួយ​ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដោយ​ឯ.ឧ​រដ្ឋមន្ត្រី​ប្រគល់​ភារកិច្ច​ឱ្យ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ជា​អនុវត្ត​ផ្ទាល់​ជាមួយ​អង្គភាព​សុ​ី​ម៉ាក់។

សូមបញ្ជាក់ថា មាន​ប្រទេស​មួយចំនួន​ដូចជា អាល្លឺម៉ង់ ហ្វា​ឡង់ អូស្ត្រាលី រុស្ស៊ី​ជាដើម​បាន​និង​កំ​ពុ​ប្រើប្រាស់​សុនខ​ជា​ជំនួយ​ហិត​រក​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា ផងដែរ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.