ភ្នំពេញ៖ យោងតាម​ក្រសួងសុខាភិបាលបានចេញផ្សាយ​នៅ​ថ្ងៃទី២៥មីនាឆ្នាំ២០២១ បាន​ឲ្យ​ដឹងថា គេ​បាន​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វិដ-១៩ចំនួន៥៥នាក់ ក្នុងនោះ​អ្នក​ដែល​ពាក់​ព​ន្ធ័​នឹង​ព្រឹត្តិការ​សហគមន៍២០កុម្ភៈ​ទាំង៥៥នាក់។ ជាមួយគ្នា​នោះដែរ ក្រសួងសុខាភិបាល​ក៏បាន​បញ្ជាក់ដែរថា មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ-១៩ចំនួន២៣នាក់។

គិត​មកដល់​ថ្ងៃ២៥មីនាឆ្នាំ២០២១ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩សរុប​ចំនួន១៨៧២នាក់ ក្នុង​នោះបាន​ព្យាបាល​ជាសះស្បើយ​ចំនួន១៥៦នាក់ នៅសល់៨០៩នាក់​កំពុង​សម្រាក​ព្យាបាល និង​មាន​អ្នកស្លាប់​ចំនួន៥នាក់។ ដោយឡែក​ព្រឹត្តិការ​សហគមន៍២០កុម្ភៈ គិត​មកដល់​ថ្ងៃ២៥មីនាឆ្នាំ២០២១ មាន​អ្នក​ឆ្លង​សរុប ១៣៤៨នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន៥នាក់។

#អរគុណៃន្តិភាព

 

Leave a Reply

Your email address will not be published.