ចិន៖ ក្រុម​សារព័ត៌មាន​បរទេស បាន​រាយការណ៍​នៅ​ថ្ងៃទី២៤ មីនា ម្សិលមិញ​ថា ប្រទេស​ចិន​បានអនុម័ត​ការសាកល្បង​ខាង​គ្លីនិក(ខាង​ការព្យាបាល) សម្រាប់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩(Adenovirus Type 5victor) ប្រភេទ​ស្រូប​ហិតក្លិន។

វ៉ាក់សាំង​នោះ អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Cansino Biologics ដែលជា​អ្នក​ផលិត​វ៉ាក់សាំង​ឈានមុខ​គេ​មួយ​របស់​ប្រទេស​ចិន ដោយមាន​លក្ខណៈ​បែប​តិច​និក ក្នុងការ​កា​ពារ និង​ការផលិត ដូចគ្នា​នឹង​វ៉ាក់សាំង​កូ​វីដ-១៩ ប្រភេទ​ចាក់​ចូល​សាច់ដុំ របស់​ក្រុមហ៊ុន ដែល​កំពុង​ប្រើ​ក្នុងពេល​ប្ចុ​ប្បន្ន​នេះដែរ តែ​យ៉ាងណាក្ដី វ៉ាក់សាំង​ប្រភេទ​នេះ ចាំបាច់​ត្រូវ​ប្រើ​ឧបករណ៍ ដែល​បង្កើតជា​លម្អង ដើម្បី​ការ​ហិត​ស្រូប​បន្ថែមទៀត។

អនុភាគ​របស់​វ៉ាក់សាំង​ប្រភេទ​ហិត​ស្រូប​នេះ នឹងធ្វើ​ដំណើរ​ឆ្លងកាត់​ប្រព័ន្ធ​ដកដង្ហើម និង​សួត ដើម្បី​ជំរុញ​ការ​តបស្នង​របស់​ប្រព័ន្ធ​ប្រឆាំង​ជំងឺ ធ្វើឱ្យ​ក្មេង​តូច និង​មនុស្ស​ចាស់ ដែលមាន​ភាពទន់ខ្សោយ អាច​ទទួលបាន​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩នេះ បាន​ដូចគ្នា។

លោក​សាស្ត្រាចារ្យ ចៀង ឈុន​ឡៃ  ប្រចាំ​មហាវិទ្យាល័យ ជី​លីន បានផ្ដល់​ការយល់ឃើញថា កាលពីពេល​មុននេះ ចិន​ធ្លាប់បាន​អភិវឌ្ឍ​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ផ្ដាសាយធំ​ក្នុង​ប្រអប់មាត់​រួចមកហើយ តែ​យ៉ាងណាក៏ដោយ លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ខាង​គ្លីនិក នៅមានកម្រិត​នៅឡើយ។

លោក​សាស្ត្រាចារ្យ​ចៀង បានបញ្ជាក់​ត​ទៀតថា វ៉ាក់សាំង​សម្រាប់​ហិត​ស្រូប​នេះ ក៏​មិន​ស័ក្តិសម​នឹង​ការបង្ការ​វីរុស​ប្រភេទ​ខ្លះ​ដែរ ដូច្នេះហើយ ទើបត្រូវ​មានការ​សាកល្បង​ខាង​គ្លិ​និក​បន្ថែមទៀត​ជា​បន្ត៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.