ភ្នំពេញ៖ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​នៅ​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាស​រកឃើញ វិជ្ជមាន​ជំងឺ​កូ​វីដ-១៩ នៅ​ទូទាំងប្រទេស មាន​ចំនួន៩៦ នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ    ក្នុងនោះ ៖ នៅ​ខេត្តកណ្តាល ចំនួន៧៣ នាក់ , រាជធានី​ភ្នំពេញ ចំនួន២០ នាក់ , ខេត្ត​ត្បូងឃ្មុំ ចំនួន០១ នាក់  និង​ខេត្តស្វាយរៀង ចំនួន០១ នាក់ ប៉ុន្តែ​ក៏មាន​អ្នកជំងឺ​ចំនួន១៨នាក់​ផងដែរ ដែល​បានជា​សះស្បើយ និង ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ ។

សូមជម្រាបថា គិត​ត្រឹម​ម៉ោង ៧ព្រឹក​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ សរុប​ចំនួន ១.៩៦៨នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ១.០៧៤នាក់ , អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន ៨៨៤នាក់ និង ស្លាប់​ចំនួន០៨នាក់  ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.