ភ្នំពេញ៖ ព្រឹក​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល​ប្រកាសថា មាន​បុរស​ម្នាក់​ជនជាតិខ្មែរ អាយុ៥៥ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្តី​ចាស់ ឃុំ​ព្រែក​ហ្ល​ង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ១៩ នៅ​មន្ទីរពេទ្យ​រុ​ស្ស៉ី កាលពី​វេលា​ម៉ោង១៦៖០០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ។

សេចក្ដីប្រកាស​ព័ត៌មាន​បានបញ្ជាក់​ទៀតថា បុរស​វូប​នេះ បាន​ធ្លាក់ខ្លួន​ឈឺ​ដោយ​ក្ដៅខ្លួន និង ក្អក​ប្រហែលជា៣ទៅ៤ថ្ងៃមុន​ស្លាប់ ហើយដោយ​សភាព​កាន់តែ​ធ្ងន់​ទៅ ក៏​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត នៅវេលា​ម៉ោង១៥៖៣០នាទី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក្នុងស្ថានភាព​មាន​អាកា​រៈហ​ត់​ដង្ហក់​ខ្លាំង ដែលជា​សញ្ញា​នៃ​វិបត្តិ​ផ្លូវដង្ហើម​ស្រួចស្រាល់​ធ្ងន់ធ្ងរ ហើយដោយ​ជា​ករណី​សង្ស័យ ក្រុមគ្រូពេទ្យ​ក៏​យក​សំណាក​ទៅពិនិត្យ ក៏​ទទួលបាន​លទ្ធផល​វិជ្ជមាន​កូ​វីដ១៩ ។

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បុរស​ដែល​ស្លាប់​នេះ មានឈ្មោះ ឈ្មោះ ថន ចាន់​ធឿន ជា​មន្ត្រី​ការិយាល័យ​នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

សូមជម្រាបថា រហូតមកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ​កូ​វីដ១៩ ចំនួន៨នាក់​ហើយ បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​ជំងឺ​កូ​វីដ១៩ ក្នុងនោះ​មាន ៖

១. បុរស​ជនជាតិខ្មែរ អាយុ៥០ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរ​មិត្តភាព​ខ្មែរ-សូ​វៀត កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២។

២. ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ ងឿ​ន សុថា​នី អាយុ៦២ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត នៅ​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡា​វី)

៣. បុរស​ជនជាតិខ្មែរ ឈ្មោះ គឹម ឃី​ស៊ុន អាយុ៤៦ឆ្នាំ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត នៅ​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២។

៤. បុរស​ជនជាតិខ្មែរ អាយុ៧៥ឆ្នាំ ឈ្មោះ ស្តើង ជា បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២។

៥. ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ អ៉ិ​ន ម៉ា​នី​តា ភេទ​ស្រី អាយុ៦២ឆ្នាំ (ជា​ម្តាយ​តារា​កំប្លែង​ស្រី​ពី​ន) រស់នៅ​ក្រោយ​ផ្សារ​សឡា ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

៦. ឈ្មោះ ឈាន ប៊ុនធឿន ជនជាតិខ្មែរ ភេទ​ប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅ​ភូមិ​កណ្តាល ឃុំ​មានជ័យ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

៧. ឈ្មោះ Wu Jiannan ជនជាតិ​ចិន ភេទ​ប្រុស ៤៣ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ នៅ​ស្រុក​កោះធំ ខេត្តកណ្តាល។

៨. ឈ្មោះ ថន ចាន់​ធឿន អាយុ៥៥ឆ្នាំ មន្ត្រីនគរបាល​ចរាច​រណ៍ ស្រុកកំណើត នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.