កណ្តាល៖ រហូតមកដល់ ពេលនេះ  មាន អ្នកធ្វើ ច ត្តា ឡី ស័ក ប្រមាណ ជាង ៨៥០០ នាក់  ក្នុងចំណោម អ្នកធ្វើ ច ត្តា ឡី​ស័ក សរុប ជាង ១៥០០០ នាក់  នៅ ខេត្ត កណ្តាល  ត្រូវ បាន អាជ្ញាធរ ខេត្ត កណ្តាល អនុញ្ញាត ឲ្យ វិល ត្រូវ ទៅ លំនៅឋាន វិញ  បន្ទាប់ពី ពួកគេ អនុវត្ត បាន ត្រឹមត្រូវ តាម គោលការណ៍ របស់ ក្រសួងសុខាភិបាល ។

លោក គ្រុយ ម៉ា ឡែ ន នាយក រដ្ឋបាល សាលា ខេត្តកណ្តាល  បាន មានប្រសាសន៍ថា  នៅ ក្នុង ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នេះ ខេត្តកណ្តាល មាន អ្នក ជាប់ ពាក់ព័ន្ធ សរុប ចំនួន ១៥២៣២ នាក់  ក្នុង នោះ រកឃើញ វិជ្ជមាន ចំនួន ៣៣៣ នាក់  និង ជាសះស្បើយ ចំនួន ៦៧ នាក់ ។

លោក បាន បន្តទៀតថា  ក្នុងចំណោម នោះ មាន អ្នក កំពុង ធ្វើ ច ត្តា ឡី ស័ក  នៅ ក្នុង មណ្ឌល ចំនួន ៥៩៣ នាក់ និង កំពុង ធ្វើ ច ត្តា ឡី ស័ក នៅ តាម ផ្ទះ ចំនួន ៦១៣២ នាក់  និង អ្នក បញ្ចប់ ការធ្វើ ច ត្តា ឡី ស័ក បាន ត្រឹមត្រូវ តាម ការណែនាំ របស់ ក្រសួងសុខាភិបាល ចំនួន ៨៥០៧ នាក់  ក្នុង នោះ នៅ តាម មណ្ឌល ចំនួន ១១៨២ នាក់ និង នៅ តាម ផ្ទះ ចំនួន ៧៣២៥ នាក់ ៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.