សម្តេច​តេ​ជោ ហ៊ុន សែន ជំ​រុញអោយ​ពលរដ្ឋ​ប្រកបការងារ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅក្នុង​រាជធានី​ភ្នំពេញ​ទទួលបាន​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី-១៩ អោយបាន​ឆាប់​បំផុត

ភ្នំពេញ៖ ដោយសារ​ពេលនេះ​នៅ​ទីក្រុង​ភ្នំពេញ​កំពុង​ប្រឈម​នឹង​ស្ថានភាព​ឆ្លង​កូ​វីដ-១៩ ដ៏​អាក្រក់ នៅ​ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២១ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជា​អោយ​គណកម្មាធិការ​ចំពោះ​កិច្ច​ចាក់​វ៉ាកសាំង​កូ​វីដ១៩ និង សាលាក្រុង​ភ្នំពេញ យកចិត្តទុកដាក់​ក្នុង​ការផ្តល់​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ១៩ ជាបន្ទាន់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ងាយ​ឆ្លង និង​ងាយ​ចម្លងជំងឺ​កូ​វីដ-១៩ ក្នុងនោះ​មានដូចជា អ្នកលក់​បន្លែ​ត្រី​សាច់​នៅតាម​ផ្សារ អ្នកធាក់ស៊ីក្លូ អ្នករត់​កង់៣ អ្នកយាម​ផ្សារ កម្មករ​ធ្វើការ​នៅតាម​ផ្សារ និង​អ្នក​ដឹកជញ្ជូន​ទម្លាក់​ឥ​វ៉ាន់​តាម​ផ្សារ ជាដើម។ សម្តេច​តេ​ជោ​បាន​បម្រុង​វ៉ាក់សាំង​ចំនួន ៤០ម៉ឺន​ដូ​ស​ដើម្បី​ផ្តល់ជូន​ពលរដ្ឋ​ងាយ​រងគ្រោះ​ខាងលើ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជានិច្ច​ជា​កាល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការការពារ​អាយុជីវិត​ពលរដ្ឋ ដើម្បី​អោយបាន​ចៀសផុត​ពី​ជំងឺឆ្លង​កូ​វីដ១៩ ដ៏​កាច​សាហាវ​ដែល​កំពុង​កើតមានឡើង​នៅក្នុង​ប្រទេស​កម្ពុជា៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.