ពុំទាន់​មានការ​បិទ​ការនាំ​ស្រូវ​ចេញពី​ខេត្តតាកែវ ទៅកាន់​ប្រទេស​វៀតណាម នៅឡើយ​ទេ

តាកែវ៖ ខេត្តតាកែវ​នៅតែ​បន្ត​ការនាំ​ស្រូវ​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម ដដែល​ទេ គ្រាន់តែ​ប្រទេស​វៀតណាម​មានការ​តឹងតែង​នៅតាម​មាត់ច្រក​ទាក់ទង​ទៅនឹង​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ការរីក​រាល​នៃ​មេរោគ​កូ​វិដ ១៩ តែប៉ុណ្ណោះ។

យោងតាម​របាយការណ៍​របស់លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តតាកែវ កាលពី​ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ បានដឹងថា ជាក់ស្តែង​នៅ​ថ្ងៃទី ០៤កន្លងទៅនេះ កម្ពុជា​បាន​នាំចេញ​ស្រូវ​ពី​ខេត្តតាកែវ​ទៅកាន់​ប្រទេស​វៀតណាម​បាន​ចំនួន ៣ ៨៤៨ តោន តាម​ច្រក កំពង់អំពិល ក្នុងស្រុក​បូរី​ជលសារ និង​តាម​ច្រក​ភ្នំ​ដិ​ន ក្នុងស្រុក​គិរី​រង់ ។

រីឯ​តម្លៃ​ស្រូវ​សើម​វិញ នៅតែ​ទទួលបាន​តម្លៃ​ល្អ​ដដែល​ទេ គឺ​តម្លៃ​ស្រូវ​ទិញ​ដល់​ស្រែ ៨៥០ រៀល/គីឡូក្រាម និង​លក់​ដល់​មាត់ច្រក​មានតម្លៃ ៩៣០ រៀល/គីឡូក្រាម ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.