កម្ពុជា​បង្ហាញ​ឱកាស​វិនិយោគ​ដល់​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ចំនួន ៥០

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង ដឹកជញ្ជូន​បានបង្ហាញ​អំពី​ការវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ  ជូន​ដល់​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​សរុប​ប្រមាណ ៥០ ក្រុមហ៊ុន​ដែល​ស្វែងរក ឱកាស​វិនិយោគ​នៅ​កម្ពុជា។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ថ្លែង​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​កាលពី​ម្សិលមិញ​ថា ការបង្ហាញ​ឱកាស​វិនិយោគ​នេះ ដើម្បី​ចែករំលែក​ព័ត៌មាន​បច្ចុប្បន្ន​ភាពទាក់ទង​នឹង​ការអភិវឌ្ឍ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​របស់​ក​ម្ពុ​ជា ក៏ដូចជា​ដើម្បី​ជួយ​ឱ្យ​វិនិយោគិន​បាន​ស្វែងយល់​អំពី​កាលានុវត្តភាព​នៃ​ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព​ខ្ពស់​នៅ​កម្ពុជា​ដើម្បី​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត។

លោក ស៊ុន ចាន់ថុល​ថ្លែងថា ការតភ្ជាប់​បណ្តាញ​ផ្លូវ ថ្នល់​នៅ​ទូទាំងប្រទេស ជាពិសេស គម្រោង​ផ្លូវថ្នល់​ដែល​បាន​នឹង​កំពុង​ធ្វើឱ្យ​ប្រសើរឡើង​ពី​ផ្លូវ​ពីរ​គន្លង​ទៅ បួន​គន្លង ការធ្វើឱ្យ​ប្រសើរឡើង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ពី​កៅស៊ូ​ពីរ​ស្រទាប់​ស្តើង(DBST) ទៅជា​ផ្លូវ បេតុង​កៅស៊ូ(AC) និង​ការតភ្ជាប់​នៅ​គ្រប់​ច្រកល្ហក ដើម្បី​ពង្រីក​ទំនាក់ទំនង និង​វិសាលភាព​សេដ្ឋកិច្ច​របស់ ប្រជាពលរដ្ឋនៅក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ឱ្យមាន​ជីវ​ភាពសំបូររុងរឿង និង​មាន​ការងារ​ធ្វើគ្រប់ៗគ្នា។

លោក​រដ្ឋមន្ត្រី​រូបនេះ​ថ្លែងថា «  រាជរដ្ឋាភិបាល​បាន​បន្ត​ខិតខំ​ប្រឹង ប្រែង​កសាង​ផ្លូវ និង​បណ្តាញ​ត​ភ្ជាប់​បន្ថែមទៀត ដែល​ក្នុងនោះ​រួមមាន​គម្រោង​ជាច្រើន​ទៀត​ដូចជា គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ៣៤ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប គម្រោង​សាងសង់​ផ្លូវ​ពី​បាត់ដំបង​ទៅ​ខេត្តកោះកុង ដើម្បី​កាត់ បន្ថយ​ពេលវេលា​នៃ​ការដឹកជញ្ជូន​ពី​ខេត្ត​បៃ​លិ​ន សំឡូត​ទៅកាន់​កំពង់ផែ​ទឹក​ជ្រៅ គម្រោង​សាងសង់​ផ្លូវ ក្រវាត់ក្រុង​ទី​បួន គម្រោង​សាងសង់​ផ្លូវ​កាត់​ពី​ខេត្តបាត់ដំបង​ទៅ​ខេត្តសៀមរាប និង​គម្រោង​សាងសង់​ផ្លូវ​ពី ខេត្តកំពង់ឆ្នាំង​ទៅ​ខេត្តកំពង់ធំ​ជាដើម»។

ក្រៅពីនេះ  លោក ស៊ុន ចាន់ថុល ក៏បាន​លើកឡើង​អំពី​គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភា​កម្ម​ភ្នំពេញ (PPLC) ដែល​គ្រោង​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្បទាន​រវាង​ក្រុមហ៊ុន​YCHរបស់​ប្រទេស សិង្ហ​បុរី និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​អនុលោម​តាម​ផែនការមេ​ភស្តុភារ​កម្ម​ជាតិ ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.