ផ្សារ​សាំ​ហាន់ (ផ្សារ​ធំ​ទួល​សង្កែ) ត្រូវបាន​បិទ ក្រោយ​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ-១៩ ចូល​ផ្សារ ចំណែក​អ្នកពាក់ព័ន្ធ​សូម​ទៅធ្វើ​តេស្ត​រក​មេរោគ

ភ្នំពេញ៖ អាជ្ញាធរ​បានសម្រេច​បិទ​ផ្សារ​សាំ​ហាន់ (ផ្សារ​ធំ​ទួល​សង្កែ) សង្កាត់​ទួល​សង្កែ​ទី១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ក្រោយ​អាជ្ញាធរ​សហការ​ជាមួយ​ក្រុមការងារ​មន្ត្រី​សុខាភិបាល បាន​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ-១៩ ចេញចូល​ផ្សារ​មួយ​នេះ។

អាជ្ញាធរ​បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​ចេញចូល​នៅក្នុង​ផ្សារ​សាំ​ហាន់ (ផ្សារ​ធំ​ទួល​សង្កែ) សូម​តាមដាន​សុខភាព​របស់ខ្លួន ហើយ​បើ​មាន​លេចចេញ​រោគសញ្ញា​ដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬ​ដកដង្ហើមខ្លីៗ ឬ​សង្ស័យ សូម​ប្រញាប់​ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ-១៩ ដែល​ស្ថិតនៅ​វិទ្យាល័យ​បាក់​ទូក, វិទ្យាល័យ​បឹងត្របែក, មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម, មន្ទីរពេទ្យ​ខ្មែរ-សូ​វៀត, សាលាបឋមសិក្សា​សុភមង្គល (ក្រោយ​ផ្សារ​ស៊ិន ជូ​រី បណ្តោះអាសន្ន) និង​មន្ទីរពេទ្យបង្អែក​នៅតាម​បណ្តា​ខេត្ត​នានា។

បន្ថែម​ពីនេះ លោក​អភិបាលខណ្ឌ​ឫស្សីកែវ សូម​អំពាវនាវ​អ្នក​ដែល​គ្មាន​រោគសញ្ញា សូម​ដាក់ខ្លួន​ឲ្យ​ដាច់ដោយឡែក និង​តាមដាន​សុខភាព​របស់ខ្លួន​រយៈ​ពេល១៤ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​សង្ស័យ​បាន​ប៉ះពាល់ ឬ​នៅ​ផ្សារ​សាំ​ហាន់ (ផ្សារ​ធំ​ទួល​សង្កែ)៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.