ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែមេសានេះ បានចេញសេចក្តីសម្រេចស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រសង្កាត់បាវិត ក្រុងបាវិត។
ការដាក់វិធានការរដ្ឋបាលនេះ មានថិរវេលាអនុវត្ត ១៤ថ្ងៃ គិតចាប់ពីម៉ោង ០០៖០០ ថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១។ ថិរវេលានេះ អាចត្រូវបានសម្រេចបន្ត ឬបញ្ចប់មុនថិរវេលាកំណត់ តាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត៕
សូមអានសេចក្តីសម្រេចខាងក្រោម៖



#អរគុណសន្តិភាព