ផ្សារ​បឹងត្របែក​ផ្លា​ហ្សា ត្រូវបាន​អាជ្ញាធរ​បិទ​បណ្តោះអាសន្ន​ក្រោយ​ពាក់ព័ន្ធ​ជាមួយ​អ្នក​កើត​ជំងឺ​កូ​វីដ

ភ្នំពេញ៖ អាជ្ញាធរ​បានសម្រេច​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន ផ្សារ​បឹងត្របែក​ផ្លា​ហ្សា ដែលមាន​ទីតាំងនៅ​ខណ្ឌចំការមន ក្រោយ​ទីតាំង​នេះ​មាន​ពាក់ព័ន្ធ​ជាមួយ​អ្នក​កើត​ជំងឺ​កូ​វីដ។

ផ្សារ​បឹងត្របែក​ផ្លា​ហ្សា​នេះ ត្រូវ​ផ្អាក​បណ្ដោះអាសន្ន​រយៈពេល២សប្ដាហ៍ គិត​ចាប់ពី​ថ្ងៃទី១៩ ខែមេសា ដល់​ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ នៅ​ដល់​អាជីវករ អតិថិជន ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ចេញ-ចូល​ផ្សារ​នេះ។

សម្រាប់​អាជីវករ សន្ដិសុខ បុគ្គលិក-កម្មករ​បម្រើការ​ការ​ងារ​ក្នុង​ផ្សារ និង​ក្រុមគ្រួសារ​អាជីវក​រពាក់​ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ​បានចេញ-ចូល​ផ្សារ​នេះ គិត​ចាប់ពី​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១មក ដែល​មិនទាន់បាន​អញ្ជើញ​មក​យក​សំណាក ត្រូវ​រួសរាន់​ទៅយក​សំណាក តេស្ដ​រក​ជំងឺ​កូ​វីដ១៩ ជាបន្ទាន់ ក្នុង​បរិវេណ​វិទ្យាល័យ​បឹងត្របែក​ផ្លា​ហ្សា ព្រមទាំង​ត្រូវអនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត៕

លិខិត៖

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.