ការធ្វើដំណើរ​មាន​មូលហេតុ​សុខភាព​បន្ទាន់ ក្នុងភូមិ​សាស្ត្រ​ដែល​បិទ​ខ្ទប់ ត្រូវបាន​អនុញ្ញាត

ភ្នំពេញ៖  រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជា​ក់ថ​ថា ការធ្វើដំណើរ​ទៅ​មន្ទីរពេទ្យ កន្លែង​ព្យាបាល ឬ​ឱសថស្ថាន​ដោយ​មូលហេតុ​សុខភាព​បន្ទាន់ ក្នុងភូមិ​សាស្ត្រ​ដែល​បិទ​ខ្ទប់ ត្រូវបាន​អនុញ្ញាត

ដោយ​ទ្បែ​ក ការធ្វើដំណើរ​ចេញ-ចូល​តំបន់​បិទ​ខ្ទប់ ដោយ​មូលហេតុ​សុខភាព​បន្ទាន់ ត្រូវសុំ​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មិនត្រូវ​ធ្វើដំណើរ​លើសពី ៤ នាក់ នោះទេ។

លោកអ្នក​ត្រូវមាន​ភ្ជាប់​នូវ​ឯកសារ​ដូចតទៅ ៖

ក)  ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បុគ្គល (អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ លិខិតឆ្លងដែន សៀវភៅ​គ្រួសារ ឬ​សំបុត្រកំណើត)

ខ)  លិខិតបញ្ជាក់ ឬ​លិខិត​ណាត់ជួប  ដែល​ចេញ​ដោយ​មន្ទីរពេទ្យ ឬ​កន្លែង​ព្យាបាល​នោះ ប្រសិនបើ​មាន។

រដ្ឋបាល​រាជធានី​ភ្នំពេញ​អំពាវនាវ​ឲ្យ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​សុខាភិបាល រួមមាន​ការពាក់​ម៉ាស ការធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ វាស់​កម្តៅ និង​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​ប្រយុទ្ធ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩។

ក្នុងករណី​ខាងលើ​នេះដែរ ប្រសិនបើ​បង​មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​មិនអាច​ធ្វើដំណើរ​បាន សូមបញ្ជាក់​ឱ្យបាន​ច្បាស់លាស់​នូវ​ទីតាំង និង​លេខ​ទូរស័ព្ទ​ទំនាក់ទំនង ដើម្បី​ក្រុមការងារ​សម្របសម្រួល​ដោះស្រាយ​ជូន៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.