រដ្ឋបាលខេត្ត​កំពង់ចាម រៀបចំ​កិច្ចប្រជុំ ពិនិត្យ​ពិភាក្សា ស្តីពី​ការស្នើសុំ​បង្កើត​ភូមិ​ថ្មី ការ​បំបែក​ភូមិ ការសុំ​លុប​ភូមិ ការ​កាត់​ភូមិ និង​ការកំណត់​ឈ្មោះ​ភូមិ

កំពង់ចាម៖ រដ្ឋបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានរៀបចំ​កិច្ចប្រជុំ ពិនិត្យ ពិភាក្សា ស្តីពី​ការស្នើ​បង្កើត​ភូមិ​ថ្មី ការស្នើសុំ​បំបែក​ភូមិ ការស្នើសុំ​លុប​ភូមិ ការស្នើសុំ​កាត់​ភូមិ និង​ការកំណត់​ឈ្មោះ​ភូមិ របស់​រដ្ឋបាល​ខេត្តកំពង់ចាម ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយមាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាល លោក​អភិបាលក្រុង-ស្រុក​ពាក់ព័ន្ធ និង​មន្ត្រីរាជការ​សាលាខេត្ត​មួយចំនួនទៀត។

ចំពោះ​ភូមិ​ដែល​រដ្ឋបាល​ឃុំ-សង្កាត់ បាន​ស្នើសុំ​បង្កើត​ភូមិ​ថ្មី ការ​បំបែក​ភូមិ និង​ការ​លុប​ភូមិ

របស់​រដ្ឋបាល​ខេត្តកំពង់ចាម សម្រាប់​ឆ្នាំ២០២១ រួមមាន÷ ការស្នើសុំ​បង្កើត​ភូមិ​ថ្មី ចំនួន០៧ ភូមិ, ភូមិ​ដែល​ស្នើសុំ​បំបែក ចំនួន៤១ ភូមិ, ភូមិ​ស្នើសុំ​លុប ចំនួន០៨ និង​ភូមិ​ស្នើសុំ​កាត់ចេញ ចំនួន០២ ភូមិ។

ខេត្តកំពង់ចាម បច្ចុប្បន្ន​មានស្រុក-ក្រុង ចំនួន ១០ ឃុំ-សង្កាត់ ១០៩ និង​ភូមិ​ចំនួន ៩១៦  ដោយ​មិនទាន់​រាប់បញ្ចូល​ភូមិ​ដែល​ត្រូវបាន​ស្នើសុំ​បង្កើត​ថ្មី​នៅឡើយ​ទេ៕

#អរគុណសន្តិភាព