កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​បុគ្គលិក​អប់រំ​លើក​ទី២

រាជធានី​ភ្នំពេញ៖ ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​កិច្ចប្រជុំ​ដើម្បី​បន្ត​ដំណើរការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​បុគ្គលិក​អប់រំ​លើក​ទី២ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី២០ ខែមេសា-ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពី​ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន។

កិច្ចប្រជុំ​នេះ​ត្រូវបាន​ដឹកនាំ​ដោយ ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា។ ឯកឧត្ដម​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រឹង​របស់​បុគ្គលិក​អប់រំ​ដែល​បាន​សហការគ្នា ក្នុង​ការផ្ដល់សេវា​ចាក់​វ៉ាក់សាំង​លើក​ទី១ ប្រកបដោយ​ភាពជោគជ័យ មាន​ស្តង់ដា និង​មាន​សុវត្ថិភាព ព្រមទាំង​បានស្នើ​រៀបចំ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​លើក​ទី២ ឱ្យបាន​រលូន​ដូច​លើក​ទី១ និង​រក្សា​ភាពទន់ភ្លន់​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​អាច​កើតឡើង។

ឯកឧត្ដម ក៏បាន​អំពាវនាវ​ដល់​បុគ្គលិក​អប់រំ​គ្រប់​ជាន់ថ្នាក់ អនុវត្ត​គោលការណ៍៣ការពារ ៣កុំ បន្ត​ការប្រុងប្រយ័ត្ន រក្សា​គម្លាត​សង្គម ពាក់​ម៉ាស់ ធ្វើ​អនាម័យ​ជាប្រចាំ ជៀសវាង​ការធ្វើដំណើរ​ឆ្លងខេត្ត ឬ​ឆ្លង​ខ័​ណ្ឌ​បើ​គ្មាន​ការចាំបាច់ ដើម្បី​បង្ការ​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ-១៩ ។

ក្នុងនោះដែរ តាមរយៈ​កិច្ចប្រជុំ​នេះ បានកំណត់​គោលការណ៍​ថ្មី​សម្រាប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​លើក​ទី២ ដោយ​កំណត់ឱ្យ​បុគ្គលិក​អប់រំ​ទាំងអស់​ត្រូវ​ទទួល​ការចាក់​វ៉ាក់សាំង​នៅ​ខណ្ឌ​ដែល​ខ្លួន​រស់នៅ ជៀសវាង​ការធ្វើដំណើរ​ឆ្លង​ខ័​ណ្ឌ ព្រមទាំង​ចាក់​នៅ​ទីតាំង​ដែល​ក្រសួង​អប់រំ បានរៀបចំ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ទិន្នន័យ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.