ស្ត្រី២នាក់​បាន​លួច​ចល័ត​ទី​ផ្គើន​មិន​ព្រម​អនុវត្តតាម​វិធានការ​ហាមឃាត់​ការធ្វើដំណើរ

ព្រៃវែង÷ ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​ឲ្យ​ដឹងថា ស្ត្រី២នាក់​បាន​លួច​ចល័ត​ទី​ផ្គើន​មិន​ព្រម​អនុវត្តតាម​វិធានការ​ហាមឃាត់​ការធ្វើដំណើរ ត្រូវបានធ្វើ​តេ​ស្ត្រ​រក​ឃេ​ី​ញ​វិជ្ជមាន​កូ​វីដ-១៩ ដែល​គាត់​ជា​អ្នកស្រុក​កំចាយមារ ខេត្តព្រៃវែង ដោយ​ធ្វើដំណើរ​មកពី​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ថ្មីៗនេះ។

អ្នក​ទាំង ២នាក់ នឹង​ទទួល​ទណ្ឌកម្ម​ព្រហ្មទណ្ឌ​តាម​មាត្រា១០ និង​មាត្រា១១ នៃ​ច្បាប់​ស្តីពី​កូ​វីដ ព្រមទាំង​ទណ្ឌកម្ម​រដ្ឋបាល​បន្ថែម​ផ្សេងទៀត បន្ទាប់ពី​ត្រូវ​នាំទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤ថ្ងៃ និង​ព្យាបាល​រួច។

ខណៈ​នេះ គណៈកម្មការ​ខេត្ត​បាន​កំពុងធ្វើការ​ស្រាវជ្រាវ​ពត៌មាន​ស្តីពី​កន្លែង​ដែល​គាត់​បានចេញ​ដំណើរ មធ្យោបាយ​ធ្វេ​ី​ដំណេ​ី​រ និង​អ្នកពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​ដេ​ី​ម្បី​យកមក​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក​ទៅពិនិត្យ​បន្តទៀត៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.