ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសពីការបន្តររកឃើញអ្នកឆ្លងជំងឺកូវីដ ថ្មី ចំនួន ៤៣១ នាក់ទៀត និងជាសះស្បើយចំនួន ៣១នាក់កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ ដោយក្នុងនោះករណីឆ្លងសហគមន៍មានចំនួន ៤២៩ នាក់ និងអ្នកដំណើរពីបរទេសចំនួន ២ នាក់។
បើតាមក្រសួងសុខាភិបាល ភ្នំពេញ មាន អ្នកឆ្លង ចំនួន 271នាក់ ខេត្តព្រះសីហនុ មានអ្នកឆ្លង 133 ខេត្តកណ្ដាល មានអ្នកឆ្លង ចំនួន 10នាក់ ខេត្តកំពង់ចាម មានអ្នកឆ្លងចំនួន 4នាក់ ខេត្តតាកែវ មានអ្នកឆ្លងចំនួន 4 នាក់ ខេត្តព្រៃវែង មានអ្នកឆ្លងចំនួន 2 នាក់ ខេត្តត្បូងឃ្មុំ មានអ្នកឆ្លងចំនួន 1នាក់ ខេត្តស្វាយរៀង មានអ្នកឆ្លង ចំនួន 1 នាក់ ខេត្តកំពង់ឆ្នាំងមានអ្នកឆ្លងចំនួន 1នាក់ ខេត្តកំពង់ធំ មានអ្នកឆ្លង 1នាក់ និងខេត្ត កំពត មានអ្នកឆ្លងចំនួន 1នាក់ ។
គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ មាន អ្នកឆ្លងសរុបចំនួន៧៤៤៤ នាក់ អ្នកជាសះស្បើយចំនួន២៥៥៥ នាក់ អ្នកកំពុងព្យាបាលចំនួន ៤៨៣៥ នាក់និងអ្នកស្លាប់ចំនួន៤៩ នាក់៕






#អរគុណសន្តិភាព