ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានសម្រេចលើកពេលអនុវត្តដំណើរការ នៃការបោះឆ្នោតសាកល្បង សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដែលគ្រោងនឹងអនុវត្តនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ នៅក្នុងឃុំ សង្កាត់ គោលដៅចំនួន ២៥នៃរាជធានី-ខេត្តទាំងអស់ទូទាំងប្រទេស។
ការសម្រេចលើកពេលនេះ ដោយសារតែ គ.ជ.ប បានពិនិត្យឃើញថា ស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងកម្ពុជាបច្ចុប្បន្ន កាន់តែធ្ងន់ធ្ងរឡើង៕

#អរគុណសន្តិភាព