សម្តេច​តេ​ជោ ហ៊ុន សែន សូម​ការ​រ​យោគយល់​ពី​ប្រជាពលរដ្ឋ​ដើម្បី​ទទួលយក​ស្បៀងអាហារ​ដែលជា​សេចក្តីត្រូវការ​ចាំបាច់​បំផុត​នៅពេលនេះ

ភ្នំពេញ៖​​​​​ នៅ​រាត្រី​ថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២១ មុននេះ​បន្តិច សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ថ្លែង​សារ​ពិសេស​ទៅកាន់​បងប្អូន​ជនរួមជាតិ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​តំបន់​បិទ​ខ្ទប់​នៃ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដោយ​ក្នុងនោះ​សម្តេច​តេ​ជោ​បាន​សុំ​ការយោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​អំពី​ការលុបចោល​ការផ្តល់​ជា​សាច់ប្រាក់ ៣០ម៉ឺន​រៀល សម្រាប់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ទៅជា​ការផ្តល់​ស្បៀងអាហារ​ជំនួស​វិញ ក្នុងនោះ​មានដូចជា អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និង​មី​ជាដើម។

សូមបញ្ជាក់​ផងដែរ​ថា កាលពីដើម​ខែមីនា ឆ្នាំ២០២១នេះ សម្តេច​តេ​ជោ បានប្រកាស​ផ្តល់​ជា​សាច់ប្រាក់​ឧបត្ថម្ភ ៣០ម៉ឺន​រៀល​ដល់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​ដោះស្រាយ​ការលំបាក។ ប៉ុន្តែ​នៅពេលនេះ ដោយសារ​ចំនួន​ពលរដ្ឋ​ជាច្រើន​ម៉ឺន​នាក់​កំពុង​ស្ថិតនៅក្នុង​តំបន់​បិទ​ខ្ទប់​ទាំង២ ដែល​ក្នុងនោះ​ក៏មាន​បងប្អូន​មួយចំនួនទៀត​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដែល​ត្រូវការ​ស្បៀងអាហារ​ជា​ចាំបាច់  ទើប​សម្តេច​តេ​ជោ​សុំ​ការយោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ផ្តល់​ជា​ស្បៀងអាហារ​ជំនួស​វិញ ព្រោះ​នៅពេលនេះ​គឺ​ចាំបាច់​សំខាន់​ខ្លាំងណាស់​សម្រាប់​ការរស់រាន។

សូម​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ការយោគយល់​ចូលរួម​ដោះស្រាយ​បញ្ហា​រួម​ទាំងអស់គ្នា​នៅក្នុង​ស្ថា​ភាព​ដែល​ប្រទេស​យើង​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.