សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រដ្ឋសភា​រកឃើញ​មន្ត្រី​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា វិជ្ជមាន​កូ​វីដ-១៩

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា សូម​ជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា មេត្តា​ជ្រា​ថា ក្រសួងសុខាភិបាល​បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ១៩ ឈ្មោះ ពាំង សាម៉ុន ភេទ​ប្រុស អាយុ ៤៥ឆ្នាំ ជា​មន្ត្រី​នៃ​នាយកដ្ឋាន​ពិធីការ នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ដែលមាន​អាសយដ្ឋាន​បច្ចុប្បន្ន ផ្ទះ​លេខ​២២៩B ផ្លូវ​លេខ៤៨ ភូមិ​ឬ​ស្សី១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវ​រកឃើញ​វិជ្ជមាន​កូ​វីដ-១៩ នៅ​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

បញ្ជាក់៖ មន្ត្រី​រូបនេះ​បានមក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ១៩ ដូ​ស​ទី១ កាលពី​ព្រឹក​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នៅ​វិមាន​រដ្ឋសភា។

ករណីនេះ ប្រសិន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជំងឺ​ដោយផ្ទាល់​ត្រូវ​ទៅយក​សំណាក នៅតាម​ទីតាំង​ដែល​ក្រសួងសុខាភិបាល បានកំណត់​ក្នុងនោះ​មាន មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម វិទ្យាល័យ​បាក់​ទូក វិទ្យាល័យ​បឹងត្របែក និង​សាលាបឋមសិក្សា​សុភមង្គល ព្រមទាំង​ត្រូវដាក់​ខ្លួន​ឱ្យ នៅ​ដាច់ដោយឡែក​រយៈពេល១៤ថ្ងៃ។ ចំពោះ​អ្នកពាក់ព័ន្ធ​ប្រយោល សូមមេត្តា​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ ផ្ទះ១៤ថ្ងៃ និង​តាមដាន​សុខភាព​ខ្លួនឯង​ដោយ​គោរព​តាម​វិធាន​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល។

ទន្ទឹមនឹងនេះ សូម​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់ ក្រសួងសុខាភិបាល និង វិធានការ “៣ការពារ និង ៣កុំ” របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

#អរគុណសន្តិភាព