សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឥណ្ឌូនេស៊ី​ចាប់​សញ្ញា​បាន​ទីតាំង​វត្ថុ​មួយ​ក្នុង​សមុទ្រ​សង្ស័យ​ជា​នាវាមុជទឹក​ដែល​កំពុង​បាត់​ខ្លួន

បរទេស៖ CNN ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​ឲ្យ​ដឹងថា​ក្រុម​កិច្ចការងារ​ស្រាវជ្រាវ​និង​ស្វែងរក​របស់​ឥណ្ឌូនេស៊ី​បាន​អះអាងថាខ្លួន​បាន​ចាប់​សញ្ញា​បាន​ចំណុច​មួយ​ដែល​ខ្លួន​សង្ស័យថា​គឺជា​នាវាមុជទឹក​ដែល​កំពុង​បាត់​ខ្លួន​ជាមួយនឹង​នាវិក​ចំនួន៥៣នា​ក់ននោះ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ទីតាំង​នេះ​ត្រូវបាន​ក្រុមការងារ​បញ្ជាក់ថា​គឺមាន​ចំំ​ងាយ​ប្រមាណ​ជា៤០គីឡូម៉ែត្រ​នៅ​ភាគ​ខាងជើង​នៃ​កោះ​បាលី​ហើយ​លើសពីនេះគេ​ក៏បាន​ប្រទះឃើញ​មាន​សំណាក​ប្រេងកាត​នៅ​ពីលើ​ផ្ទៃ​ទឹក​ក្បែរ​ចំណុច​នោះ​ផងដែរ។

មេបញ្ជាការ​នៃ​ក្រុមការងារ​លោក Achmad Riad បានបញ្ជាក់​ទៀតថា​វត្ថុ​មួយ​ដែលមាន​កម្លាំង​សញ្ញា​ជាតិ​ដែក​ខ្លាំង​ត្រូវបាន​ចាប់សញ្ញា​បាន​ហើយ​វា​មាន​ជម្រៅ​ប្រមាណ​ជា៥០ទៅ១០០ម៉ែត្រ​នៅក្នុង​សមុទ្រ។

គួរ​ឲ្យ​ដឹង​ដែរ​ថា​ចាប់​តាំងតែ​ពី​បានប្រកាសថា​នាវាមុជទឹក​របស់​ឥណ្ឌូនេស៊ី​មួយគ្រឿង​បាន​បាត់​ខ្លួន​រួចមកហើយ​ប្រតិបត្តិការ​តាម​ស្វែងរក​នៅពេលនេះ​មានការ​កើនឡើង​នៃ​កម្លាំង​ជួយសង្គ្រោះ​ដែល​ក្នុងនោះ​មាន​នាវា​របស់​ឥណ្ឌូនេស៊ី២១គ្រឿង​ទាំង​នាវាចម្បាំង​នាវាមុជទឹកនិង​ក៏ដូចជា​នាវា​របស់​អូស្ត្រាលី​និង​សិង្ហ​បុរី​ផង៕

#អរគុណសន្តិភាព