ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ខេត្តកំពង់ចាម ចំនួន៤០ នាក់ បាន​ស្ម័គ្រចិត្ត​ចូលរួម​ជួយ​ព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩ នៅ​រាជធានី​ភ្នំពេញ

កំពង់ចាម៖ ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ដែល​កំពុង​ផ្ទុះឡើង​យ៉ាងគំហុក​នៅ​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ បាន​ចាត់​បញ្ជូន​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ខេត្តកំពង់ចាម ចំនួន៤០ នាក់ ដើម្បី​ទៅ​ជួយ​ព្យាបាល និង​មើលថែទាំ​អ្នកជំងឺ​កូ​វីដ-១៩ ជាមួយ​ក្រុមគ្រូពេទ្យ​រាជធានី​ភ្នំពេញ នឹង​ដើម្បី​រួមគ្នា​បញ្ចប់​ព្រឹត្តិការណ៍ សហគមន៍២០-កុម្ភៈ នៅ​កម្ពុជា។
សូម​ជំរាប​ថា ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​យើង​បាន​អញ្ជើញ​ទៅដល់​គោលដៅ​នា​រាជធានី​ភ្នំពេញ​ដោយ​សុវត្ថិភាព​ហើយ។


ប្រភព: មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម

#អរគុណសន្តិភាព