ក្រសួងសុខាភិបាល៖ ១០ថ្ងៃ​ជាប់​គ្នា​ហើយ​ដែល​គ្មាន​ករណី​ឆ្លង​ថ្មី​នៅ​កម្ពុជា

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​បញ្ជាក់ថា នៅថ្ងៃនេះ​ក្រសួង​មិនមាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ថ្មី​នោះទេ ហើយក៏​គ្មាន​ករណី​ព្យាបាល​ជាសះស្បើយ​ថ្មី​នោះដែរ អ្នកជំងឺ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​មាន​ចំនួន ០១នាក់​ដដែល។

គិត​ចាប់ពី​ថ្ងៃទី១៤ ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ មាន​រយៈពេល ១០ថ្ងៃ​ហើយ ដែល​ក្រសួងសុខាភិបាល​ប្រកាសថា គ្មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ថ្មី នៅ​កម្ពុជា។

សូមជម្រាបថា គិត​ត្រឹម​ម៉ោង០៧៖០០ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ កម្ពុជា​បាន​រកឃើញ​អ្នកមាន​ជំងឺ​កូ​វីដ១៩ ចំនួន​សរុប ២៧៥នាក់ (ស្រី ៥៤នាក់ និង​បុរស ២២១នាក់) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន២៧៤នាក់ (ស្រី៥៤នាក់ និង​បុរស២២០នាក់) និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត រាជធានី​ភ្នំពេញ​ចំនួន០១នាក់ ៕

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *