សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អាមេរិក​បញ្ជូន​ឧបករណ៍​និង​ថ្នាំពេទ្យ​ជាបន្ទាន់​ទៅ​ឥណ្ឌា​ដើម្បី​ប្រយុទ្ធ​នឹង​កូ​វីដ

បរទេស៖នៅ​សប្តាហ៍​នេះ​អាមេរិក​បានប្រកាស​ធ្វើការ​បញ្ជូន​ជាបន្ទាន់​នូវ​ឧបករណ៍​បច្ចេកវិទ្យា​ពេទ្យ​ជាច្រើនដែល​អាចជួយ​ដល់​កិច្ចការងារ​ចាក់​វ៉ាក់សាំង​និង​ប្រយុទ្ធប្រឆាំង​កូ​វីដ​នៅក្នុង​ប្រទេស​ឥណ្ឌា​ដែល​កំពុង​ស្ថិតនៅក្នុងកម្រិត​ធ្ងន់ធ្ងរ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

សេចក្តីប្រកាស​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញដោយ​លោក​បាន​ពោល​បែបនេះ​ថា៖ដូច​គ្រា​ដែល​ប្រទេស​ឥណ្ឌា​ធ្លាប់បាន​បញ្ជូន​ជំនួយ​មកកាន់​សហរដ្ឋ​អាមេរិក​នៅពេល​មន្ទីរពេទ្យរបស់​យើង​កំពុង​ជួប​ភាព​តានតឹង​កាលពី​ដំណាក់កាល​ដំបូង​នៃ​ការ​រាតត្បាត​ដូចនេះ​យើង​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការជួយ​ប្រទេសឥណ្ឌា​ក្នុងពេល​មាន​តម្រូវការ​នេះ​ដូចគ្នា។

ក្រៅពីនេះ​ផង​ដេរ​អាមេរិក​ក៏​នឹង​ផ្តល់ជំនួយ​ជាបន្ទាន់​ទៅដល់​ឥណ្ឌា​ផងដែរ​នេះ​បើ​យោងតាម​សេចក្តីប្រកាស​មួយ​ផ្សេងទៀតដោយ​ក្រសួង​ហិរញ្ញវត្ថុ​របស់​អាមេរិក​ដើម្បី​អាចជួយ​ដល់​ការងារ​ពង្រីក​សមត្ថភាព​ក្នុង​ការផលិត​វ៉ាក់សាំង​របស់​ឥណ្ឌា​ជាពិសេសជាមួយនឹង​ក្រុមហ៊ុន​ដូចជា Biological E Ltd, BioE ជាដើម​ដើម្បី​ឲ្យ​ក្រុមហ៊ុន​អាច​ផលិត​វ៉ាក់សាំង​បាន​រហូត​ទៅដល់១ពាន់​លាន​ដូ​ស​ក្នុង​មួយឆ្នាំ​គិត​ត្រឹម​ឆ្នាំ២០២២ខាងមុខ៕

#អរគុណសន្តិភាព