សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត  ៖៥១ថ្ងៃ រៀបចំ ៥ មន្ទីរពេទ្យ​និង​មណ្ឌល​ព្យាបាល​កូ​វីដ១៩ សរុប​ប្រមាណ ៤.៣០០គ្រែ

ភ្នំពេញ៖ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​មានប្រសាសន៍ថា​បេសកកម្ម ៥១ថ្ងៃ រៀបចំ ៥ មន្ទីរពេទ្យ​និង​មណ្ឌល​ព្យាបាល​កូ​វីដ១៩ សរុប​ប្រមាណ ៤.៣០០គ្រែ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​នៅ​ថ្ងៃទី ២៧ ខែមេសា នេះ​ថា ក្នុង​រយៈពេល ៥១ថ្ងៃ ក្រុមការងារ​យើង​បានរួម​គ្នា

រៀបចំ​មន្ទីរពេទ្យ និង​មណ្ឌល​សម្រាប់​ព្យាបាល​ជំងឺ​កូ​វីត១៩ កម្រិត​ស្រាល ចំនួន ៥ ( the Great Duke, មន្ទី​ពេទ្យ​ហ្លួង​ម៉ែ, មណ្ឌល​ព្យាបាល​កូ​វីត១៩កោះ​ពេជ្រ ទី១និង​ទី២, និង​មណ្ឌល​ព្យាបាល​កូ​វីត១៩ ទួល​ពង្រ) ដែល​អាច​រៀប​គ្រែ​សរុប​ប្រមាណ ៤.៣០០គ្រែ ដើម្បី​ព្យាបាល​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​កូ​វីដ១៩។

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ថ្លែងអំណរគុណ​ដល់​ប​ង​ប្អូន​ក្រុមការងារ​ទាំង​អស់ពី ដែល​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​សកម្មភាព​នៃ​ការ​ការរៀប​ចំនេះ ព្រោះ​បើ​គ្មាន​ការចូលរួម​យ៉ាងសកម្ម​របស់​បងប្អូន​ទាំងអស់គ្នា​ទេ យើង​ក៏​មិនអាច​សម្រេច​កិច្ចការ​ដ៏​ធំ​នេះ​ក្នុង​រយៈពេល​ដ៏​ខ្លី​ដូច្នេះ​ដែរ។

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ក្នុងការ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជា​ក្នុង​ការទទួល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ និង​ការគោរព​គោល​ការ​ណ៏​អនុវត្ត​ក្នុង​ការបិទ​ខ្ទប់​មួយរយៈ​ពេល​ខ្លី ដើម្បី​យើង​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​និង​ឈានដល់​ការបញ្ចប់​ជំងឺ​កូ​វីដ១៩ នៅក្នុង​ប្រទេស​របស់​យើង​បាន​ឆាប់រហ័ស៕

#អរគុណសន្តិភាព