ដំណឹងល្អ ! អ្នកជំងឺ​កូ​វីដ១៩ ចំនួន៨៣៤នាក់ ជាសះស្បើយ នៅ​មណ្ឌល​ព្យាបាល​កោះ​ពេជ្រ

ភ្នំពេញ៖ លោកស្រី ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​ជា​ប្រធាន​ក្រុម​ដឹកនាំ គ្រូពេទ្យ​សម្តេច​តេ​ជោ ប្រឆាំង​កូ​វីដ១៩ នៅ​យប់​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បាន​សរសេរ​លើក Facebook ផ្លូវការ​របស់លោក​ស្រី អំពី​ករណី​ព្យាបាល​ជាសះស្បើយ អ្នកជំងឺ​កូ​វីដ១៩ ចំនួន៨៣៤នាក់ នៅ​មណ្ឌល​ព្យាបាល​កោះ​ពេជ្រ។ខាងក្រោម​នេះ​ជា ខ្លឹមសារ​ទាំងស្រុង៖

ថ្ងៃនេះ​ព្រះ​ច​ន្ទ័​រះ​ពេញវង់​ល្អ​ណាស់ ហេ​ី​យ​ក៏​ជា​ថ្ងៃ​ដែល​ល្អ​ពីព្រោះ​អ្នកជំងឺ​ដែល​កំពុង​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​Covid កោះ​ពេជ្រ​ចំនួន834នាក់ បានជា​សះ​ស្បេ​ី​យ​និង​ត្រូវ​ធ្វេ​ី​ច​ត្តា​លី​ស័ក​បន្ត​នៅផ្ទះ​ចំនួន១៤ថ្ងៃ​បន្តទៀត។

សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងCovid 19 និងក្រុមសេវាជួរមុខទាំងអស់ដែលបានយកចិត្តទុកដាក់ ថែទាំព្យាបាលអ្នកជំងឺ ទាំងអស់ដោយយកចិត្តទុកដាក់ ព្រមទាំងក្រុមកងកំលាំងដែលបានខិតខំប្រឹងប្រែងការពារ រៀបចំនិងសំរួលសណ្តាប់ធ្នាប់នៅមណ្ឌលព្យាបាលកោះពេជ្រនេះ។

សូមអបអរដល់បងប្អូនដែលបានជាសះស្បេីយនិងសូមជូនពរដល់បងប្អូនដែលនៅបន្តការព្យាបាលនេះឆាប់ជានឹងអាចត្រលប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.