សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អង្គការ JICA នឹង​ចាប់ផ្ដើម​ដំណើរការ​អនុវត្ដ​ន៍​គម្រោងធំៗចំនួន៣ ផ្ដោតលើ​វិស័យ​កសិកម្ម និង​បរិស្ថាន​នៅ​កម្ពុជា

ភ្នំពេញ៖ លោកស្រី MIYAHARA Ai ជា​អនុប្រធាន​ទីភ្នាក់ងារ​ស​ហ​ប្រតិបត្តិ​ប​ត្តិ​ការ​អន្ដរជាតិ​ជប៉ុន (JICA) ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់ថា អង្គការ JICA នឹង​ចាប់ផ្ដើម​ដំណើរការ​គម្រោង​ចំនួន៣ នៅ​កម្ពុជា​ទាក់ទង​នឹង​ការផលិត​ពូជស្រូវ ការប្រើប្រាស់ និង​ការគ្រប់គ្រង​ថ្នាំ​សម្លាប់​សត្វល្អិត និង​ការការពារ និង​អភិរក្ស​បរិស្ថាន ដែល​នឹង​អនុវត្ដ​ន៍​នៅ​ខែតុលា ឆ្នាំ២០២០នេះ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ការបញ្ជាក់​របស់លោក​ស្រី​អនុប្រធាន​ទីភ្នាក់ងារ សហប្រតិបត្តិ ការ​អន្ដរជាតិ​ជប៉ុន (JICA) នេះ ក្នុងជំនួប​ពិភាក្សា​ការងារ និង​សម្ដែង​ការគួរសម​ជាមួយ​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ព្រឹក​ថ្ងៃ​អង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅ​ទីស្តីការ​ក្រសួងកសិកម្ម។

លោកស្រី MIYAHARA Ai បាន​រាយការណ៍​ជួន​ឯកឧត្ដម​រដ្ឋមន្ដ្រី​អំពី​លទ្ធផល​បឋម​នៃ​ការអនុវត្ត​គម្រោង​ចំនួន៣ គឺ​ទី១ គម្រោង​ស្តីពី “ការផលិត​ពូជស្រូវ” ដែល​សហការ​អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម។ គម្រោង​ទី២ “ការប្រើប្រាស់ និង​ការគ្រប់គ្រង​ថ្នាំ​សម្លាប់​សត្វល្អិត” និង​គម្រោង​ទី៣ “ការការពារ និង​អភិរក្ស​បរិស្ថាន” ដែល​សហការ​អនុវត្ត​ន៍​ជាមួយ​ក្រសួងបរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ។ លោកស្រី​បានលើកឡើង​ថា គម្រោង​ទាំង៣ នឹង​ចាប់ដំណើរការ​នៅ​ខែតុលា ឆ្នាំ២០២០ខាងមុខនេះ ហើយ​សង្ឃឹមថានឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ។

ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​គាំទ្រ​លើ​ការអនុវត្ត​គម្រោង​ទាំង៣ របស់​អង្គការ JICA ព្រោះ​នឹង​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ក្នុងពេល​អនាគត​យ៉ាងខ្លី ជាពិសេស​ចូលរួម​អនុវត្តន៍​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន តាមរយ:អង្គការ JICA ដែល​បាន​ជួយ​កសាង និង​អភិវឌ្ឍន៍​កម្ពុជា​រហូត​មកទល់​បច្ចុប្បន្ន ក្នុងនោះ​មាន​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែល​ជួយ​ដល់​ការ​ទ្រទ្រង់​ខឿនសេដ្ឋកិច្ច​ជាតិ ជាពិសេស​នោះ​គឺ​វិស័យ​កសិកម្ម​ផងដែរ​មាន​ជាអាទិ៍៖ ការជួយ​រៀបចំ​ប្រព័ន្ធ​ព័ត៌មាន និង​យុទ្ធសាស្ត្រ​ទីផ្សារ ការបង្កើន​ការងារ​ផ្សព្វផ្សាយ​បច្ចេកទេស​ដល់​អ្នក​ផលិត ឬ​សហគមន៍ បច្ចេកទេស​ក្រោយពេល​ប្រមូល​ផល ការគ្រប់គ្រង​គុណភាព​លើ​ប្រព័ន្ធ​ខ្សែ​ច្រវាក់​តម្លៃបន្ថែម ប្រព័ន្ធ​ទីផ្សារ​បោះ ឬ​លក់ដុំ និង​ជាពិសេស​សមត្ថភាព​មន្ទី​រ​ពិសោធន៍ មន្ទីរពិសោធន៍​គុណភាព និង​សុវត្ថិភាព​បន្លែ។ ទន្ទឹមនេះ កាលពីថ្មីៗនេះ​ជួយ​សហការ​ជាមួយ​ក្រុមហ៊ុន Yamato Green ចុះ MOU ជាមួយ​ក្រសួង​ដើម្បី​ជួយ​ជំរុញ​ផលិតកម្ម​បន្លែ​សុវត្ថិភាព​នៅ​កម្ពុជា។ ឯកឧត្ដម​បានចាត់ទុក​ថា ទាំងអស់នេះ វា​បាន​នឹង​កំពុង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឱ្យមាន​ការរីកចម្រើន ធានាបាន​នូវ​សន្តិសុខ​ស្បៀង កែប្រែ​កម្រិតជីវភាព បង្កើន​បរិមាណ​ផលិត ក្នុងនោះ​មាន​វារីវប្បកម្ម សាកវប្បកម្ម ការចិញ្ចឹម​សត្វ និង​ដំណាំ​ស្រូវ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​បានបញ្ជាក់​បន្ថែមថា  ស្របពេល​វិស័យ​កសិកម្ម​កំពុងតែ​ពង្រីក​សក្តានុពល​ផលិត​តាមរយ:ការធ្វើ​ទំនើបកម្ម​កសិកម្ម ដោយ​បញ្ចូល​នូវ​បច្ចេកវិទ្យា​សមស្រប ធន​នឹង​ការប្រែប្រួល​អាកាសធាតុ បរិ​យា​ប័ន្ន និង​នវានុវត្តន៍ សំដៅ​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល​នា​ឆ្នាំ២០៣០ និង​ឆ្នាំ២០៥០ និង​ជាពិសេស​ឈាន​ជាជំហានៗ ឆ្ពោះ​ទៅជា​ប្រទេស​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ៕