សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

WHO៖កូ​វីដ​ពូជ​ក្លាយ​ថ្មី​នៅ​ឥណ្ឌា​ត្រូវបាន​រាលដាល​ទៅ​ប្រទេស​យ៉ាងហោចណាស់១៧ថែមទៀត​ហើយ

បរទេស៖ អង្គការ​សុខភាព​ពិភពលោក WHO នៅ​ថ្ងៃ​ពុធ​នេះ​បានប្រកាសថា​វិ​រុស​កូ​វីដ​ពូជ​ក្លាយ​ថ្មី​ដែលមាន​ស​ភាពកាចសាហាវ​ជាង​មុខ​ដែល​កំពុង​លុយ​លុយ​ខ្លាំង​ក្នុងប្រទេស​ឥណ្ឌា​នោះ​ត្រូវបាន​រីក​រាលដាល​ទៅដល់​ប្រទេស​យ៉ាងហោចណាស់១៧ផ្សេង​ទៀតហើយមកដល់ពេលនេះ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

អង្គការ WHO ដដែល​បាន​និយាយទៀតថា​វិ​រុស​ពូជ​ថ្មី B1617 ត្រូវបាន​គេ​រកឃើញ​មាន​វត្តមាន​ដំបូង​បំផុត​នៅក្នុង​ប្រទេស​ឥណ្ឌាប៉ុន្តែ​មកដល់ពេលនេះ​វា​បាន​រីក​រាលដាល​ឆ្លងទៅ​ដល់​ប្រទេស​ផ្សេងទៀត​ចំនួន១៧និង​មាន​ចំនួន​ប្រមាណ​ជា ១២០០មកហើយ​ដែរ។

ប្រភព​ដដែល​បានបញ្ជាក់​ទៀតថា​ករណី​ឆ្លង​វិ​រុស​ពូជ​ថ្មី​នៅក្រៅ​ប្រទេស​ឥណ្ឌា​មក​ពេលនេះ​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​អង់គ្លេសអាមេរិក​និង​សិង្ហ​បុរី​ផងដែរ។

គួរ​ឲ្យ​ដឹង​ដែរ​ថា​ចាប់​តាំងតែ​ពី​មានការ​ផ្ទុះ​រលក​វាយប្រហា​រ​សាជាថ្មី​ដោយសារ​កូ​វីដ​នៅក្នុង​ប្រទេស​ឥណ្ឌា​មក​ករណី​ឆ្លង​ក្នុងប្រទេស​បាន​កើនឡើង​បំបែក​កំណត់ត្រា​ឥត​ថមថយ​ឡើយ​ហើយ​ត្រឹម​ថ្ងៃ​អង្គារ​ប៉ុណ្ណោះ​ឥណ្ឌា​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ដល់​ទៅ៣៥ម៉ឺន​នាក់​ខណៈដែល​អ្នក​ដែល​ឆ្លង​សរុប​ទូទាំង​ពិភពលោក​មាន​ទៅដល់ ១៤៧,៧ លាន​នាក់​ហើយ​អ្នក​បាត់បង់​ជីវិត​ទាំងអស់​មាន​ទៅដល់  ៣,១លាន​នាក់៕

#អរគុណសន្តិភាព