សម្តេច​តេ​ជោ ៖ ថ្ងៃនេះ​ជា​ថ្ងៃទី៤នៃ​ការធ្វើ​ច​ត្តា​ឡី​ស​ក័​របស់ខ្ញុំ!

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ថ្ងៃនេះ​ជា​ថ្ងៃទី៤នៃ​ការធ្វើ​ច​ត្តា​ឡី​ស​ក័​របស់ខ្ញុំ បន្ទាប់ពី​វិលត្រឡប់​មកពី​ប្រជុំ​កំពូល​អាស៊ាន​នៅ​ឥណ្ឌូនេស៊ី។ ម្សិលមិញ​មាន​ការបញ្ជូនសារ​ផ្ទាល់មាត់​ជូនទៅ សម្តេច ទៀ បាញ់ និង​លោកជំទាវ ឱ វណ្ណឌី​ន លើ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​នៅ​តំបន់​ក្រហម​ដោយ​កម្លាំង​កងទ័ព។

មាន​បងប្អូន​មួយចំនួន​ចាប់អារម្មណ៍​លើ​សម្លេង​របស់ខ្ញុំ​ដែល​ហាក់ដូច​ហត់​ខ្លាំង។ ពិតជា​ហត់​មែន​តែ​មិនមែន​ជម្ងឺ​ទេ គឺ​ហត់​ដោយ​ខ្ញុំ​និយាយ​ក្នុងពេលដែល​ខ្ញុំ​ធាក់​កង់​ហាត់ប្រាណ។

សុខភាព​ខ្ញុំ​ល្អ​ធម្មតា គ្រាន់តែ​កំសត់​ខ្លួន​បន្តិច​ព្រោះ​ផ្ទះមួយ​នៅ​ម្នាក់ឯង​អត់​ប្រពន្ធ​អត់​កូន​អត់​ចៅ​ដោយសារ​ខ្លួន​ខ្ញុំ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក។ រីឯ​ការពិនិត្យ​សម្រេច​និង​បញ្ជា​គ្រប់គ្រង​ប្រទេស​នៅ​ដំណើការ
ធម្មតា​មិនមាន​អ្វី​រាំងស្ទះ​ឡើយ៕

#អរគុណសន្តិភាព