សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រុស្សី​ត្រៀម​បង្កើត​បញ្ជី​ប្រទេស​មិនសូវ​រួសរាយ​រាក់ទាក់ unfriendly country

បរទេស៖ ថ្លែង​នៅក្នុង​បទ​សំភាស​មួយ​ជាមួយនឹង​សារព័ត៌មាន Sputnik នៅ​ថ្ងៃ​ពុធ​នេះ​លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស Sergey Lavrovបាន​មាន​ប្រសា​ស​ថា​រដ្ឋាភិបាល​នៃ​ប្រទេស​រុស្សីឆាប់ៗនេះ​នឹង​បង្កើត​បញ្ជី​មួយ​ដែល​ប្រមូលផ្តុំ​ទៅដោយ​បណ្តា​ប្រទេស​ដែល​មិនសូវមាន​ភាពរួស​រាយរាក់ទាក់​ឬ Unfriendly Country។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

លោក​បន្ត​បែបនេះ​ថា៖ខ្ញុំ​គិតថា​វា​នឹង​កើតឡើង​ក្នុងពេលឆាប់ៗនេះ​បំផុត​ពីព្រោះថា​រដ្ឋាភិបាល​បាន​គូសបញ្ជាក់​យ៉ាងច្បាស់​ហើយ​អំពី​បញ្ហា​នេះដូចនេះ​យើង​នឹងមិន​ចាំបាច់​រងចាំ​ការងារ​នេះ​យូរ​ឡើយ។

រំលឹក​ដែរ​ថា​កាលពី​សប្តាហ៍​មុន​លោក​ប្រធានាធិបតី​រុស្សី Vladimir Putin បាន​ចុះហត្ថលេខា​លើ​ក្រិត​មួយ​ដែល​នឹង​កំណត់​ចំនួន​អ្នកកា​ទូតរុស្សី​នៅក្នុង​បណ្តា​ប្រទេស​មួយចំនួន​លើ​លោក​ដែល​ខ្លួន​នឹង​កំណត់ថា​ជា​ប្រទេស​មិនសូវមាន​ភាពរួស​រាយ​រាក់ទាក់​ចំពោះ​រុស្សី (Unfriendly Country)ហើយ​លោក​ប្រធានាធិបតី​ក៏បាន​ចេញ​បញ្ជា​ឲ្យ​ក្រសួងការបរទេស​ក្នុងការ​រៀបចំ​លើ​កិច្ចការងារ​នេះ​ផងដែរ៕

#អរគុណសន្តិភាព