សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អាជ្ញាធរ​ខេត្តកំពង់ធំ សម្រេច​បិទ​ផ្សារសេរី​ស្ទោង ក្ន​ក្រោយ​រកឃើញ​អាជីវករ​ឆ្លង​ជំងឺ​កូ​វីដ១៩

កំពង់ធំ៖ រដ្ឋបាលខេត្ត​កំពង់ធំ នៅ​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ បានចេញ​សេចក្តីជូនដំណឹង ដោយ​សម្រេច​បិទ​ផ្សារ​ស្ទោង​ក្នុងភូមិ​កំពង់ក្តី ឃុំ​កំពង់ចិនត្បូង ក្រោយ​រកឃើញ​អាជីវករ​ឆ្លង​ជំងឺ​កូ​វីដ១៩ ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

រដ្ឋបាលខេត្ត​កំពង់ធំ បាន​បញ្ជាក់ថា អាជីវករ​ផ្សារសេរី​ស្ទោង ដែល​រកឃើញ​វិជ្ជមាន​កូ​វីដ១៩ មានឈ្មោះ ចេង គឹម​នៅ ប្រកបមុខរបរ​លក់​សាច់ជ្រូក ដោយបាន​ជាប់​ពាក់ព័ន្ធ​ឈ្មោះ ស៊ា​ង គឹម​សាន អាយុ ៤៧ឆ្នាំ នៅ​ភូមិ​លាប​ទង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ដែល​ត្រូវបាន​ខេត្តសៀមរាប ផ្តល់ព័ត៌មាន​មក​ថា​វិជ្ជមាន​កូ​វីដ១៩ ។

រដ្ឋបាលខេត្ត​កំពង​ធំ​បន្តថា ដើម្បី​ធានា​ដល់​ការគ្រប់គ្រង ការរីក​រាល​នៃ​ជំងឺ​កូ​វីដ១៩ ឲ្យ​បានល្អ​ប្រសើរ រដ្ឋបាលខេត្ត​សម្រេច បិទ​ផ្សារសេរី​ស្ទោង ក្នុងភូមិ​កំពង់ក្តី ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ជា​បណ្តោះអាសន្ន និង​សូម​អំពាវនាវ​ដល់​អ្នក ដែល​បាន​ចូលរួម​បុណ្យសព​ម្តាយ​របស់​ឈ្មោះ ស៊ា​ង គឹម​សាន កាល​នៅ​ថ្ងៃ១៩ ខែមេសា ឆ្នាំ២០២១ និង​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​ឈ្មោះ ចេង គឹម​នៅ រួសរាន់​ទៅ​ផ្តល់​សំណាក ដើម្បី​វិភាគ​រក​មេរោគ​កូ​វីដ១៩ នៅ​សាលាបឋមសិក្សា​ព្រះ​នាង។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត​កំពង់ធំ ក៏​អំពាវនាវ​ចំពោះ​បងប្អូន ដែល​ធ្លាប់មាន​ការពាក់ព័ន្ធ ហើយ​មានការ​សង្ស័យ សូម​ពិនិត្យ តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ជាប្រចាំ និង​ត្រូវ​សម្រាក​នៅផ្ទះ​ដាច់​តែឯង ក្នុងករណី​មានការ​ប្រែប្រួល​ខុស​ប្រក្រតី ដូចជា​ឡើងក​ម្ដៅ​លើស ៣៧អង្សា​សេ ក្អក កណ្តាស់ ឈឺបំពង់ក ត្រូវ​ប្រញាប់​ទំនាក់ទំនង​អាជ្ញាធរ ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​បំផុត៕

#អរគុណសន្តិភាព