ភ្នំពេញ៖ នាវេលាថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំអនុវត្តវិធានបិទខ្ទប់ បានអញ្ជើញដឹកនាំកម្លាំងចុះពិនិត្យគោលដៅតំបន់ក្រហម ។

គឺដើម្បីអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញលេខ ០៩៧/២១ សសរ ស្ដីពីការកំណត់ភូមិសាស្ត្ររាជធានីភ្នំពេញជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង”តំបន់លឿង”ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់តាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៥៤ សសរ ស្ដីពីការបន្តការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕



#អរគុណសន្តិភាព