សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ការរៀបចំ​កម្រាល​ថ្ម​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​នឹង​បញ្ចប់​នាពេលឆាប់ៗខាងមុខ

សៀមរាប៖ កម្រាល​ថ្មភក់​ប្រវែង៩០ម៉ែត្រ​ដែលជា​ស្រទាប់​ខាងលើ​នៃ​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​សម្រាប់​ដើរ​នឹង​រៀប​រួចរាល់​នាពេលខាងមុខ​ដ៏​ខ្លី។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

លោក សយ ច័ន្ទ​នោ​ឫទ្ធិ ស្ថាបត្យករ បាន​និយាយថា​មកដល់​បច្ចុប្បន្ននេះ ការងារ​ពង្រឹង​គ្រឹះ​សម្រេចបាន​ស្ទើរ១០០ភាគរយ។ រីឯ​ការងារ​រៀបចំ​កម្រាល​ផ្លូវ​ដើរទៅ​ភ្ជាប់​នឹង​កម្រាល​ដែល​ខាង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ជួសជុល​រួចរាល់​នោះបាន​សម្រេចបាន៩០ភាគរយ​ហើយ។ ក្រៅពីនេះ ក្រុមការងារ​កំពុង​បន្តការងារ​ពង្រឹង​គ្រឹះ​ផ្នែក​ខាងក្នុង និង​ខាងក្រៅ នៃ​ស្ពាន​ហាល និង​កំពុង​បន្ត​ស្រាវជ្រាវ​នៅ​ផ្នែក​កំពង់ទឹក។

ស្ពាន​ហាល​ខាងលិច​អង្គរវត្ត បានចាប់ផ្តើម​ដំណើរការ​ជួសជុល​នៅ​ពាក់កណ្ដាល​ឆ្នាំ២០១៦ ស្ថិតក្នុង​ជំហាន​ទី២នៃ​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​និង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា ប្រទេស​ជប៉ុន។ កន្លងមក ស្ពាន​ហាល​ប្រាសាទអង្គរវត្ត ត្រូវបាន​ជួសជុល​បាន​ប្រវែង១០០ម៉ែត្រ ដែល​អនុវត្ត​ក្នុង​ជំហាន​ទី១នៅ​ឆ្នាំ១៩៩៦ រហូតដល់​ឆ្នាំ២០០៧៕

#អរគុណសន្តិភាព