សម្តេច​ហេង សំរិន អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល

ភ្នំពេញ៖ ថ្ងៃនេះ ជា​ព្រះរាជ​ពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែល​យើង​តែងតែ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ៤ រោច ខែ​ពិសាខ ជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​ផ្សង​មើល​ពី​ប្រផ្នូល​របស់​ស្រុកទេស​ទៅតាម​ការបរិភោគ​រប​ស់ «គោ​ឧសភរាជ»និង​ជាការ​ប្រកាសប្រាប់​ប្រជាកសិករ​ធ្វើស្រែ​ចម្ការ​ថា​រដូវវស្សា​បាន​ចូលមក​ដល់​ហើយ។

ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​នេះ ជា​ព្រះរាជ​ប្បវេណី​ដ៏​សំខាន់ និង​ចាត់ទុកជា​វប្បមង្គល​មួយ​ដ៏​ប្រសើរ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មហាក្សត្រ​គ្រប់​ព្រះអង្គ​តែងតែ​ដឹកនាំ​ប្រារព្ធ​រៀបចំឡើង​ពុំដែល​ខាន តាំងពី​បុរាណកាល​រៀងមក។

ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​តែងតែ​ស្តេចយាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៅក្នុង​ព្រះរាជ​ពិធី​ធំ​ដ៏​សំខាន់​នេះ ប៉ុន្តែ​រយៈពេល​ពីរ​ឆ្នាំ​មកហើយ ដែល​យើង​មិនបាន​រៀបចំ​ព្រះរាជ​ធិ​ធី​បុណ្យ​ដ៏​មាន​អត្ថន័យ​និង​សារៈសំខាន់​នេះ ដោយសារ​ជំងឺ​កូវ​ដ-១៩ ។

កូ​វីដ-១៩បាន​បំផ្លាញ​ទាំង​សេដ្ឋកិច្ច សេចក្តីសុខ​របស់​សង្គម​ជាតិ និង​បានធ្វើឱ្យ​យើង​អាក់ខាន​នៅក្នុង​ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ និង​បុណ្យជាតិ សាសនា ប្រពៃណីជាតិ​ដ៏​ផូ​ផង់​ជាច្រើន​ទៀត។ សូម​បងប្អូន​ជនរួមជាតិ​ទាំងអស់​ចូលរួម​ទប់ស្កាត់​ជំងឺ​ដ៏​កាច​សាហាវ​នេះ​កុំឱ្យ​ឆ្លង​រាលដាល​នៅក្នុង​សង្គមជាតិ​យើង​បន្តទៀត។

ការចូលរួមរ​បស់បង​ប្អូន​កូនក្មួយ ជា​កត្តា​សំខាន់បំផុត​ដើម្បីឱ្យ​យើង​ឈានទៅ​គ្រប់គ្រង​មេរោគ​នេះ​បាន​ក្នុង​រយៈពេលឆាប់ៗនេះ។ សូម​ការពារ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ-១៩ ដោយ​ផ្តើមចេញពី​យើងម្នាក់ៗ គោរព​ឱ្យបាន​រាល់​វិធានការ​របស់​រាជរដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល​ដែល​បាន​ដាក់ចេញ ដូចជា​ត្រូវអនុវត្ត​ឲ្យ​បាន​ម៉ឹងម៉ាត់​បំផុត​នូវ​វិធានការ «៣ការពារ ៣កុំ»និង​វិធាន​ការបិទ​ខ្ទប់ ដោយ​មិនត្រូវ​ធ្វើដំណើរ​ចេញពី​តំបន់​ក្រហម តំបន់​លឿងទុំ ដែល​បាន​កំណត់ដោយ​អាជ្ញាធរ​ឡើយ ដើម្បី​បង្ការ​កុំឱ្យ​មានការ​ចម្លងជំងឺ​នេះ​ជា​ចៃដន្យ​ទៅ​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង​ដោយ​មិនដឹង​ខ្លួន។

សូម​ជូនពរ​បងប្អូន​ជនរួមជាតិ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន គ្រប់​ក្រុមគ្រួសារ ពិសេស​សូមឱ្យ​ការបង្កបង្កើន​ផលរប​ស់​កសិករ​យើង​នៅ​ឆ្នាំនេះ ទទួលបាន​ទិន្នផល​ខ្ពស់​គ្រប់មុខ​ដំណាំ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.