ក្រសួងសុខាភិបាល​បាន​នាំយក​ថវិកា ចូលរួម​រំលែក​មរណ​ទុក្ខ ចំពោះ​ក្រុមគ្រួសារ​សព​ដែល​ទទួលមរណភាព​ដោយសារ​ជំងឺ​កូ​វីដ-១៩ ចំនួន៥គ្រួសារ

ភ្នំពេញ៖នា​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ក្រុមការងារ​ក្រសួងសុខាភិបាល ដឹកនាំ​ដោយ លោក​វេជ្ជបណ្ឌិត ស៊ុ សារិទ្ធ បាន​នាំយក​ថវិកា​របស់​រាជ​រដ្ឋាភិបាល ចូលរួម​រំលែក​មរណ​ទុក្ខ ចំពោះ​ក្រុមគ្រួសារ​សព​ដែល​បានទទួល​មរណភាព​ដោយសារ​ជំងឺ​កូ​វីដ-១៩ ក្នុង​មួយ​គ្រួសារ​ថវិកា​ចំនួន ៥.០០០.០០០៛ (ប្រាំ​លាន​រៀល) រួមមាន៖

ក្រុមគ្រួសារ​សព​លោក ឡេង លីម អាយុ ៥៥ឆ្នាំ នៅ​សង្កាត់​ផ្សារ​ថ្មី២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត។

ក្រុមគ្រួសារ​សព​លោកស្រី ម៉ៅ សុខុន អាយុ ៨៣ឆ្នាំ នៅ​សង្កាត់​ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

ក្រុមគ្រួសារ​សព​លោកស្រី កែវ រ័ត្ន អាយុ ៦៣ឆ្នាំ នៅ​សង្កាត់​ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត។

ក្រុមគ្រួសារ​សព​លោកស្រី ពៅ ស៊ី​ឡាង អាយុ ៥៤ឆ្នាំ នៅ​សង្កាត់​ផ្សារ​អូរ​ឬ​ស្សី៣ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត។

ក្រុមគ្រួសារ​សព​លោក អ៊ុយ សុវណ្ណារិទ្ធ អាយុ ៥៥ឆ្នាំ នៅ​សង្កាត់​ផ្សារ​អូរ​ឬ​ស្សី៣ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ​ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.