ភ្នំពេញ៖ នៅថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តសម្រាលកូនជូនអ្នកជំងឺកូវីដ-១៩ ០២ នាក់ទៀត (ជាកូនទី ៦ ទី ៧) បានដោយជោគជ័យ និងសុខសុវត្ថិភាពទាំងម្តាយ និងកូន។
សាស្ត្រាចារ្យ ងី ម៉េង តាងនាមឲ្យថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ទទួលបាននូវសុខភាពល្អ និងសុវត្ថិភាព ជៀសផុសពីជំងឺដ៏កាចសាហាវនេះ៕
#អរគុណសន្តិភាព