សម្តេច ពិជ័យ សេនា ទៀ បាញ់ អញ្ជើញ​បើក​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជាពិសេស​តំបន់​ក្រហម

ភ្នំពេញ៖ សម្តេច ពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ  អញ្ជើញ ជា អធិបតីភាព ក្នុង ពិធី បើក​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ ចាក់ វ៉ាក់សាំង ការពារ ជំងឺ កូ វីដ ១៩ ជូន ដល់ ប្រជាពលរដ្ឋ រស់នៅក្នុង តំបន់ ក្រហម ក្នុងភូមិ សាស្ត្រ រាជធានី ភ្នំពេញ នៅតាម​បណ្តា​ខណ្ឌ​ចំនួន៤ រួមមាន​ខណ្ឌមានជ័យ ខណ្ឌ ពោធិ សែន ជ័យ ខណ្ឌដង្កោ និង ខណ្ឌ កំបូល ។

ការបើក​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​រៀបចំឡើង​នៅក្នុង​ទីតាំង​មូលដ្ឋាន​កងទ័ព នៃ​កងពលតូច​លេខ៧០ ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ។

សម្តេច ពិជ័យ សេនា ទៀ បាញ់ បាន មានប្រសាសន៍ថា ការផ្សព្វផ្សាយ ប្រគល់ ភារកិច្ច ដល់ ក្រុមការងារ រៀបចំ ចាក់ វ៉ាក់សាំង ជូន ប្រជាពលរដ្ឋ​ដែលជា​ទ្រង់ទ្រាយ​ធំ​នៅក្នុង តំបន់ ដែលមាន ហានិភ័យ ចាប់ដំណើរការ​ចាប់ពី​ថ្ងៃទី 1 ខែឧសភា ឆ្នាំ 2021 តទៅ ដែលមាន​គណៈកម្មការ ចំពោះ កិច្ច បានប្រគល់ ឲ្យ កងយោធពល ខេមរភូមិន្ទ ទទួលខុសត្រូវ ចាក់ វ៉ាក់សាំង ជូន ប្រជាពលរដ្ឋនៅក្នុង ខណ្ឌ ចំនួន បួន គឺ នៅ ខណ្ឌមានជ័យ ខណ្ឌ ពោធិ សែន ជ័យ ខណ្ឌដង្កោ និង ខណ្ឌ កំបូល ។

សម្តេច ពិជ័យ សេនា បាន បញ្ជាក់ថា ការចាក់ វ៉ាក់សាំង ជូន ប្រជាពលរដ្ឋនៅក្នុង តំបន់ ហានិភ័យ នេះ គឺជា ក្តីសង្ឃឹម និង ជឿជាក់ មួយទៀត សម្រាប់ ប្រយុទ្ធប្រឆាំង ជាមួយនិង កូ វីដ ១៩ ដែលជា ជំងឺ រាតត្បាត ដល់ កាច សាហាវ នេះ ។

យោងតាម​បទបញ្ជា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ទ្រង់ទ្រាយ​ធំ ជូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្រហម នឹង​ចាប់​បើក​យុទ្ធនាការ​ពីថ្ងៃ​ទី១ ដល់​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រៀបចំ​ដោយ​ក្រសួងការពារជាតិ។

រាជរដ្ឋាភិបាល កម្ពុជា ក្រោម ការដឹកនាំ របស់ សម្តេច តេ ជោ ហ៊ុន សែន គឺ បាន ប្រឹងប្រែង ស្វះស្វែង យ៉ាងខ្លាំង ក្នុង ការរក វ៉ាក់សាំង ចាក់ ជូន ប្រជាពលរដ្ឋ កម្ពុជា កុំអោយ ឆ្លង រោគ កូ វីដ -១៩ ។ មកទល់ពេលនេះ កម្ពុជា បានទទួល បាន វ៉ាក់សាំង ចំនួន ជិត ៤ លាន ដូ ស រួចមកហើយ ហើយ ភាគច្រើនបំផុត ជា វ៉ាក់សាំង ជំនួយ និង ទិញ ពី ប្រទេស ចិន ។

វ៉ាក់សាំង ដែល កម្ពុជា ទទួលបាន រួចមកហើយ នោះ រួមមាន ៖ វ៉ាក់សាំង ស៊ី ណូ ហ្វា ម (Sinopharm) ជា ជំនួយ របស់ រដ្ឋាភិបាល ចិន ចំនួន ១.៣ លាន ដូ ស , វ៉ាក់សាំង ស៊ី ណូ វ៉ា ក់ (Sinovac) ទិញ ពី ប្រទេស ចិន ចំនួន ២ លាន ដូ ស និង វ៉ាក់សាំង អា ស្ត្រា ហ្សេ នី កា (AstraZeneca) ជំនួយ របស់ ខូ វ៉ា ក់ (Covax Facility) តាម អង្គការ សុខភាព ពិភពលោក (WHO) ចំនួន ៣២៤,០០០ ដូ ស ។

តាមរយៈ វ៉ាក់សាំង ទាំងនេះ កម្ពុជា បាន ប្រឹងប្រែង ចាក់ ជូន ប្រជាពលរដ្ឋ បាន ចំនួន ប្រមាណ ១ លាន ៣ សែន នាក់ ហើយ ។ កម្ពុជា បានក្លាយ ទៅជា ប្រទេស ឈរ នៅ លំដាប់ ទី ២ ក្នុង អាស៊ាន បន្ទាប់ពី ប្រទេស សិង្ហ បុរី ដែល ចាក់ វ៉ាក់សាំង បាន ចំនួន ច្រើន ជូន ប្រជាពលរដ្ឋ ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.