ភ្នំពេញ៖ក្រុមគ្រូពេទ្យ​របស់​កង​ទ័ព នៅ​ព្រឹក​ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះ ចាប់ផ្តើម​នូវ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ១៩ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្នុង​ក្រហម ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ចំនួន​ជិត៥០ម៉ឺន​នាក់​ហើយ។

ការចាប់ផ្តើម​ដំណើរ​ការចាក់​វ៉ាក់សាំង​នា​ព្រឹក​ថ្ងៃនេះ​មាន​ការចុះពិនិត្យ​ដំណើរ​ការចាក់​ដោយផ្ទាល់​ពី​សំណាក់

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាក​ការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិ​យុទ្ធនា​ការចាក់​វ៉ាក់សាំង និង ឯកឧត្តម

ឃួ​ង ស្រេង​  អភិបាល​រាជធានី​ភ្នំពេញ 

យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រហម ដែលជា​តំបន់​ឆ្លង​រីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ១៩ នោះ ជាការ​គិតគូរ​ខ្ពស់​មួយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បីឱ្យ​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ប្រឈម​នឹង​ការឆ្លង​ជំងឺ​ខ្លាំង​នេះ  ទទួលបាន​វ៉ាក់សាំង​ការពារ​សុខភាព​របស់​ពួកគេ​ពី​ការ​វាយ ប្រហារ​ដោយ​មេរោគ។តំបន់​ក្រហម​ក្នុង​រាជធានី​ភ្នំពេញ ដែល​នឹង​ត្រូវធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នេះ ស្ថិតក្នុង​ខណ្ឌ​ចំនួន៤ រួមមាន៖ ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំបូល ស្មើនឹង​ប្រមាណ ៣៣ សង្កាត់។ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ក្នុង​តំបន់​ក្រហម​នេះ មាន​ប្រជាពលរដ្ឋ និង​កម្មករ និយោជិត ដែល​ត្រូវ​ទទួល​វ៉ាក់សាំង​សរុប​ប្រមាណ ៨០៥,០៣៣ នាក់។ តែមាន​ប្រជាពលរដ្ឋ​ប្រហែល ២៩ ភាគរយ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ ស្មើនឹង ២៣៣,៤៦០នាក់ និង​កម្មករ និយោជិត​ប្រហាក់ប្រហែល ១០០,០០០នាក​បាន​ចាក់​ដូ​ស​ទី១រួច និង​កំពុង​បន្ត​ចាក់​ដូ​ស​ទី២ទៀត។  ដូច្នេះ​ប្រជាពលរដ្ឋ និង​កម្មករ និយោជិត អាយុ​ចាប់ពី១៨ឆ្នាំ​ឡើង​ក្នុង​តំបន់​ក្រហម ដែល​នឹងត្រូវ​ចាក់​វ៉ាក់សាំង​ក្នុង​យុទ្ធនាការ​នេះ មាន​ចំនួន​ប្រមាណ ៤៧១,៥៧៣នាក់។

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា ប្រជាពលរដ្ឋ​ដែល​នឹងត្រូវ​ចាក់​នេះ ស្មើនឹង​បរិមាណ​វ៉ាក់សាំង​ដែល​ត្រូវ​ចាក់​ទាំងពីរ​ដូ​ស​ចំនួន ៩៤៣,១៤៦ ដូ​ស។ វ៉ាក់សាំង​ដែល​ទទួលបាន​ពី​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ក្របខណ្ឌ​ទូទាំងប្រទេស ចំនួន ៩០០,០០០ ដូ​ស ក្នុងនោះ​ស៊ីណា​វ៉ា​ក់ (SINOVAC)ចំនួន ៥០០,០០ ដូ​ស និង​ស៊ី​ណូ​ហ្វា​ម  (SINOPHARM) ចំនួន ៤០០,០០០ដូ​ស បាន​ទុកដាក់​ថែរក្សា​ក្នុង​ឃ្លាំង​របស់​ក្រសួងការពារជាតិ​រួចហើយ។

បើតាម សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានឱ្យដឹងថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ក្នុង​តំបន់​ក្រហម​នេះ គ្រោង​ប្រើ​រយៈពេល​តែ​មួយខែ​ប៉ុណ្ណោះ។ ដើម្បី​សម្រេច​តាម​ផែន​ការដែល​បានគ្រោង​ទុក​នេះ អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ក្រសួងការពារជាតិ បាន​ចាត់​កម្លាំង​ចូលរួម​ចំនួន​ប្រមាណ ១,៤៩០នាក់ ក្នុងនោះ​រួមមាន៖ ក្រុមការងារ​ចាក់​វ៉ាក់សាំង​ចំនួន ៩០ក្រុម មាន​ចំនួន ៤៥០នាក់​ក្រុម​បម្រើការ និង​សណ្តាប់ធ្នាប់​ចំនួន ៩០ក្រុម មាន​ចំនួន ៩០០នាក់, ក្រុម​ដឹកជញ្ជូន ចំនួន ១០ក្រុម មាន​ចំនួន ៥០នាក់, ក្រុម​ធ្វើ​ប័័​ណ្ណ​ចាក់​វ៉ាក់សាំង មាន​ចំនួន ២៧០ នាក់។សម្រាប់​កន្លែង​ចាក់​វ៉ាក់សាំង​ត្រូវបាន​ដាក់​ចំនួន ៤៤ទីតាំង​ក្នុង​សង្កាត់​ទាំង៣៣ នៃ​ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំបូល។

សូមបញ្ជាក់ថា កម្ពុជា បានកំណត់​យក​ការចាក់​វ៉ាក់សាំង​ជា​យុទ្ធសាស្ត្រ​ក្នុងការ​បង្កើត​ភាព​សាំ​ទប់ស្កាត់​ការឆ្លង​រាល ដាល​ជំងឺ​កូ​វីដ១។ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ដាក់ចេញ​ផែនការ​ចាក់​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ឱ្យបាន​គ្រប់គ្នា។កម្ពុជា បានចាប់ផ្តើម​ដំណើរ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២។ មកដល់​ពេលបច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​កម្ពុជា រួមទាំង​ជនបរទេស​ជា​អ្នកការទូត មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នានា​នៅ​កម្ពុជា សរុប​ជាង ១.៣លាន​នាក់​ហើយ បាន​ចាក់​វ៉ាក់សាំង។ មកដល់ ពេលបច្ចុប្បន្ន​នេះ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​សរុប​ជាង៤លាន ដូ​ស​រួចហើយ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ។ក្នុងនោះ​វ៉ាក់សាំង ស៊ី​ណូ​ហ្វា​ម ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ១.៧លាន​ដូ​ស, វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ទិញ​ពី​ប្រទេស​ចិន ២លាន​ដូ​ស និង​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​នី​កា  ដែលជា​ជំនួយ​តាម​យន្តការ​ខូ​វ៉ា​ក់​ចំនួន ៣២៤,០០០ដូ​ស។

តាមរយៈ​កា​រព​ន្លឿ​ន​ដំណើរ​ការចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​នេះ ធ្វើឱ្យ​កម្ពុជា ក្លាយជា​ប្រទេស​ឈរ​នៅ​លំដាប់​ទី២ ក្នុង​តំបន់​អាស៊ាន ជា​ប្រទេស​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.