Updated៖  ឥណ្ឌា​ផ្ទុះ​កូ​វីដ​ខ្លាំង​មែនទែន​ជិត​កន្លះ​លាន​នាក់​រយៈពេល២៤ម៉ោង​ចុងក្រោយ

បរទេស៖គិត​ត្រឹម​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​យោងតាម​ការចេញផ្សាយរ​បស់ Sputnik បាន​អះអាងថា​តួលេខ​នៃ​ការផ្ទុះ​កូ​វីដ

នៅក្នុង​ប្រទេស​ឥណ្ឌា​ក្នុង​រយៈពេល២៤ម៉ោង​ចុងក្រោយ​បាន​កើនឡើង​រហូត​ទៅដល់៤០១    ៩៩៣ករណី​ជា​អត្រា​ឆ្លង​ខ្លាំងបំផុត​មិន​ធ្លាប់មាន​ឡើយ​លើ​សកលលោក។

ក្រសួងសុខាភិបាល​រប​ស់​ប្រទេស​ឥណ្ឌា​ដែល​បានធ្វើ​សេចក្តីថ្លែងការណ៍​តួលេខ​ជា​ផ្លូវការ​នេះ​បាន​បញ្ជាក់ទៀតថា​តួលេខ​សរុបគិត​មកដល់ពេលនេះ​មាន​ទៅដល់១៩  ១៦៤  ៩៦៩នាក់​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ចំនួន​នៃ​អ្នកជំងឺ​ដែល​បានជា​សះស្បើយ​គឺមានប្រមាណ​ជា ១៥,៦៨លាន​នាក់​ផង​ដេរ។

ក្នុងពេល​តំណាលគ្នា​នេះ​តួលេខ​នៃ​អ្នក​បាត់បង់​ជីវិត​ថ្មី​មាន​ទៅដល់៣៥២៣នាក់​ដែល​វា​បានធ្វើ​ឲ្យ​តួលេខ​នៃ​អ្នក​បាត់​បង់ជីវិត​នៅទូទាំងប្រទេស​ឥណ្ឌា​កើន​ដល់២១១   ៨៥៣នាក់៕

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.